សម្ដេចតេជោ បញ្ជាក់ប្រាប់អនុប្រធានរដ្ឋឡាវ អំពីការដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ CLV

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់លោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីការដកខ្លួនចេញរបស់កម្ពុជា ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)។ ក្នុងជំនួបទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោបានគូសបញ្ជាក់ថា «ថ្វីត្បិតកម្ពុជាបានដកខ្លួនចេញពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី នៅតែបន្តមាន តាមរយៈការបន្តពង្រីកកិច្ចសហប្រតិបត្តិការពីលក្ខណៈតំបន់ ទៅជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីតែម្តង។ លោកស្រី Pany Yathotou បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ជាផ្លែផ្ការវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលឆ្លុះបង្ហាញឱ្យឃើញតាមរយៈស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងដោយផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ស្របទៅតាមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នៅក្នុង

សម្ដេចតេជោ បញ្ជាក់ប្រាប់អនុប្រធានរដ្ឋឡាវ អំពីការដកខ្លួនចេញ ពីកិច្ចសហប្រតិបត្តិការ CLV

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ប្រាប់លោកស្រី Pany Yathotou អនុប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីការដកខ្លួនចេញរបស់កម្ពុជា ពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)

ក្នុងជំនួបទ្វេភាគី រវាងសម្ដេចតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រី Pany Yathotou អនុប្រធានរដ្ឋឡាវ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចតេជោបានគូសបញ្ជាក់ថា «ថ្វីត្បិតកម្ពុជាបានដកខ្លួនចេញពីក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ក៏កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី នៅតែបន្តមាន តាមរយៈការបន្តពង្រីកកិច្ចសហប្រតិបត្តិការពីលក្ខណៈតំបន់ ទៅជាកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបីតែម្តង។

លោកស្រី Pany Yathotou បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការ ជាផ្លែផ្ការវាងប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម ដែលឆ្លុះបង្ហាញឱ្យឃើញតាមរយៈស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងដោយផ្អែកលើសកម្មភាពទាំងអស់នេះ ទំនាក់ទំនងកម្ពុជា-ឡាវ កាន់តែមានភាពរឹងមាំ ស្របទៅតាមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។ នៅក្នុងន័យនេះ លោកស្រី បានស្នើឱ្យប្រទេសទាំងពីរ ពង្រឹងនូវកិច្ចសហប្រតិបត្តិការ ដែលមានបច្ចុប្បន្ន និងរិះរកយន្តការថ្មីៗបន្ថែម ដើម្បីបន្តរឹតចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក។

នៅក្នុងបរិបទនេះ សម្តេចតេជោ បានលើកអំពីគម្រោងទស្សនកិច្ចទៅប្រទេសឡាវ ក្នុងពេលវេលាសមស្របណាមួយនៅដើមឆ្នាំ២០២៥ ដើម្បីបន្តជំរុញពង្រឹងទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ៕