វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ទីផ្សារ e-commerce របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថារកចំណូលបានចំនួន ២២ពាន់លានដុល្លារនៅឆ្នាំនេះ ដោយជាប់ The post វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ appeared first on Kampuchea Thmey Daily.

វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ

ទីផ្សារ e-commerce របស់វៀតណាមត្រូវបានប៉ាន់ប្រមាណថារកចំណូលបានចំនួន ២២ពាន់លានដុល្លារនៅឆ្នាំនេះ ដោយជាប់ចំណាត់ថ្នាក់ទីបីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ីដែមានចំនួន៦៥ ពាន់លានដុល្លារ​ និងប្រទេសថៃ ២៦ ពាន់លានដុល្លារ។

សម្រាប់ទីផ្សារអនឡាញរបស់វៀតណាមបានកើនឡើង ១៨ ភាគរយធៀបនឹងឆ្នាំមុន ដែលជាអត្រាលឿនបំផុតជាប់ចំណាត់ថ្នាក់ទីបីនៅពីក្រោយប្រទេសហ្វីលីពីន (២៣ភាគរយ) និងប្រទេសថៃ (១៩ ភាគរយ) នេះបើយោងតាមរបាយការណ៍ e-Conomy SEA ២០២៤ ដោយ Google, Temasek និង Bain & Company ។

ទីផ្សារអនឡាញរបស់វៀតណាមត្រូវបានគេព្យាករណ៍ថានឹងរក្សាបាននូវអត្រាកំណើនជាមធ្យមជាង ១៩ភាគរយជារៀងរាល់ឆ្នាំ និងឈានដល់ ៦៣ពាន់លានដុល្លារនៅឆ្នាំ ២០៣០0។ ការណ៏នេះត្រូវបានព្យាករណ៍ថានឹងវ៉ាដាច់ប្រទេសថៃដែលជាប់ចំណាត់ថ្នាក់ទី ២ ក្នុងតំបន់ នៅពីក្រោយប្រទេសឥណ្ឌូនេស៊ី។

ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមានចំនួនជាង ៦០ ភាគរយនៃសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនៅឆ្នាំនេះ ដោយបង្កើតវាជាកត្តាជំរុញកំណើនដ៏សំខាន់មួយក្នុងចំណោមកត្តាជំរុញកំណើនដ៏សំខាន់ពីរជាមួយនឹងវិស័យទេសចរណ៍តាមអ៊ីនធឺណិត។

សម្រាបផ្លេតហ្វម​ពាណិជ្ជកម្មអេឡិចត្រូនិកលក់រាយ រួមមាន Shopee, TikTok Shop, Lazada, Tiki និង Sendo ថ្មីៗនេះត្រូវបានបណ្តាក់ទុនដោយក្រុមហ៊ុនយក្សដូចជា Shein ដើម្បីពង្រីកជម្រើសទីផ្សារបន្ថែមទៀត។

ការផ្លាស់ប្តូរនេះបានជំរុញការផ្សាយ​ផ្ទាល់ និងទំនិញដែលមានតម្លៃសមរម្យ​នៃនិន្នាការពាណិជ្ជកម្មអេឡិចត្រូនិក។

យោង​តាម​របាយ​ការណ៍​នេះ ចំនួន​ម៉ាកយីហោ​អ្នក​ប្រើ​ប្រាស់​ក្នុង​ប្រទេស​វៀតណាម​ដែល​មាន​បណ្តាញ​វីដេអូ​បាន​កើន​ឡើង ៥ ភាគរយ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។

TikTok Shop មានកំណើនខ្ពស់នៃតម្លៃទំនិញសរុប (GMV) ដែលជំរុញដោយការរួមបញ្ចូលគ្នា​នៃការដើរទិញឥវ៉ាន់ និងការកម្សាន្ត៕

The post វិស័យពាណិជ្ជកម្មអេឡិចត្រូនិក​របស់​វៀតណាមកើនឡើង ១៨ភាគរយ appeared first on Kampuchea Thmey Daily.