លោក Trump នឹងមិនអនុញ្ញាតិឲ្យលោក Pompeo និងលោកស្រី Haley ធ្វើការនៅសេតវិមានឡើយ
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក Donald Trump បាននិយាយថា លោកនឹងមិនស្នើឱ្យអតីតបេក្ខជន ប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ Nikki Haley ឬអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ចូលរួមជាមួយរដ្ឋបាលរបស់លោកឡើយ។ កន្លងមកគេសង្កេតឃើញ ឥស្សរជនលេចធ្លោទាំងពីរបានរិះគន់លោក Trump យ៉ាងខ្លាំងក្លា ប៉ុន្តែបែរជាបានមកគាំទ្រគាត់ នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់គាត់ទៅវិញ។ នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍លោក Trump បានសរសេរថាគាត់នឹងមិនអញ្ជើញលោកស្រី Haley ឬលោក Pompeo ឱ្យចូលរួមជាមួយរដ្ឋបាល Trump ដែលបច្ចុប្បន្នកំពុងបង្កើតទេដោយបន្ថែមថា កាត់រីករាយនិងពេញចិត្តក្នុងការធ្វើការ ជាមួយពួកគេពីមុនហើយចង់ អរគុណសម្រាប់ការបម្រើប្រទេស នាពេលកន្លងមកផងដែរ។ គួរឲ្យដឹងដែរថាលោក Trump បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយបានផ្តួលអនុប្រធានាធិបតីលោកស្រី Kamala Harris ហើយឥឡូវនេះគាត់កំពុងពិចារណា បេក្ខជនសម្រាប់រដ្ឋបាលរបស់គាត់ នៅមុនការសម្ពោធរបស់គាត់ នៅថ្ងៃទី២០ ខែមករា ៕ ប្រែសម្រួល៖ ស៊ុន […]
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកជាប់ឆ្នោតថ្មី លោក Donald Trump បាននិយាយថា លោកនឹងមិនស្នើឱ្យអតីតបេក្ខជន ប្រធានាធិបតីមកពី គណបក្សសាធារណរដ្ឋ Nikki Haley ឬអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ចូលរួមជាមួយរដ្ឋបាលរបស់លោកឡើយ។
កន្លងមកគេសង្កេតឃើញ ឥស្សរជនលេចធ្លោទាំងពីរបានរិះគន់លោក Trump យ៉ាងខ្លាំងក្លា ប៉ុន្តែបែរជាបានមកគាំទ្រគាត់ នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ២០២៤ របស់គាត់ទៅវិញ។
នៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃសៅរ៍លោក Trump បានសរសេរថាគាត់នឹងមិនអញ្ជើញលោកស្រី Haley ឬលោក Pompeo ឱ្យចូលរួមជាមួយរដ្ឋបាល Trump ដែលបច្ចុប្បន្នកំពុងបង្កើតទេដោយបន្ថែមថា កាត់រីករាយនិងពេញចិត្តក្នុងការធ្វើការ ជាមួយពួកគេពីមុនហើយចង់ អរគុណសម្រាប់ការបម្រើប្រទេស នាពេលកន្លងមកផងដែរ។
គួរឲ្យដឹងដែរថាលោក Trump បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយបានផ្តួលអនុប្រធានាធិបតីលោកស្រី Kamala Harris ហើយឥឡូវនេះគាត់កំពុងពិចារណា បេក្ខជនសម្រាប់រដ្ឋបាលរបស់គាត់ នៅមុនការសម្ពោធរបស់គាត់ នៅថ្ងៃទី២០ ខែមករា ៕
ប្រែសម្រួល៖ ស៊ុន លី