លោក Putin អនុម័តឲ្យមានការរៀបចំដាក់ បញ្ចូលសម្ព័ន្ធមិត្តថ្មី គឺជាប្រទេសកូរ៉េខាងជើង
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ ដែលលោក និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un បានចុះហត្ថលេខាក្នុងអំឡុង ដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា។ សភាជាន់ទាប នៃសភារុស្ស៊ីបានផ្តល់សច្ចាប័ន ជាឯកច្ឆ័ន្ទលើសន្ធិសញ្ញានេះ កាលពីចុងខែមុន ហើយសភាជាន់ខ្ពស់ក្រុមប្រឹក្សាសហព័ន្ធ បានអនុម័តនៅថ្ងៃទី៦ ខែវិច្ឆិកាដោយក្នុងនោះ លោក Putin បានផ្តល់ត្រាចុងក្រោយ នៃការអនុម័តរបស់គាត់ កាលពីថ្ងៃសៅរ៍នេះ បើយោងតាមគេហទំព័រផ្លូវការរបស់ នីតិបញ្ញត្តិរបស់ប្រទេស។ ឯកសារដែលបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី និងចុះថ្ងៃទី៩វិច្ឆិកា បាននិយាយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូទូលំទូលាយរវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលបានចុះហត្ថលេខានៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ ២០២៤ ។ គួរឲ្យដឹងដែរថាសន្ធិសញ្ញា រួមមានការសន្យារបស់រុស្ស៊ី និងកូរ៉េខាងជើង ក្នុងការជួយគ្នាទៅវិញ ទៅមកក្នុងករណីមានការឈ្លានពានពីបរទេសហើយបើ យោងតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយលោក
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបញ្ចប់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូយុទ្ធសាស្ត្រ ដែលលោក និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong un បានចុះហត្ថលេខាក្នុងអំឡុង ដំណើរទស្សនកិច្ច របស់លោកទៅកាន់ទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា។
សភាជាន់ទាប នៃសភារុស្ស៊ីបានផ្តល់សច្ចាប័ន ជាឯកច្ឆ័ន្ទលើសន្ធិសញ្ញានេះ កាលពីចុងខែមុន ហើយសភាជាន់ខ្ពស់ក្រុមប្រឹក្សាសហព័ន្ធ បានអនុម័តនៅថ្ងៃទី៦ ខែវិច្ឆិកាដោយក្នុងនោះ លោក Putin បានផ្តល់ត្រាចុងក្រោយ នៃការអនុម័តរបស់គាត់ កាលពីថ្ងៃសៅរ៍នេះ បើយោងតាមគេហទំព័រផ្លូវការរបស់ នីតិបញ្ញត្តិរបស់ប្រទេស។
ឯកសារដែលបានចុះហត្ថលេខាដោយប្រធានាធិបតីរុស្ស៊ី និងចុះថ្ងៃទី៩វិច្ឆិកា បាននិយាយថា ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង ភាពជាដៃគូទូលំទូលាយរវាងសហព័ន្ធរុស្ស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ដែលបានចុះហត្ថលេខានៅទីក្រុងព្យុងយ៉ាង នៅថ្ងៃទី១៩ខែមិថុនា ឆ្នាំ ២០២៤ ។
គួរឲ្យដឹងដែរថាសន្ធិសញ្ញា រួមមានការសន្យារបស់រុស្ស៊ី និងកូរ៉េខាងជើង ក្នុងការជួយគ្នាទៅវិញ ទៅមកក្នុងករណីមានការឈ្លានពានពីបរទេសហើយបើ យោងតាមកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាដោយលោក Putin និងលោកKim ប្រទេសទាំងពីរនឹងសហការគ្នា ដើម្បីធានាសន្តិភាព និងសន្តិសុខក្នុងតំបន់ និងអន្តរជាតិយូរអង្វែងផងដែរ៕
ប្រែសម្រួល៖ស៊ុនលី