​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​

លោក Elon Musk ​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែលបាន​ចូលរួម​ស្តាប់​ការ​សន្ទនា​រវាង​​ប្រធានាធីបតី​ជាប់​ឆ្នោត​ លោក ដូណាល់ ត្រាំ ​​ជាមួយ ប្រធានាធីបតី​អ៊ុយក្រែ​ន លោក វ៉ុល​ឌីមៀ ហ្សេលេនស្គី តាមទូរស័ព្ទ​​... The post ​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​ appeared first on Kampuchea Thmey Daily.

​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​

លោក Elon Musk ដែល​ជា​សហគ្រិនល្បីឈ្មោះប្រាក់​ពាន់​លាន​​ដុល្លារ​របស់អាមេរិកនិង​​ត្រូវ​បាន​​សេចក្តី​រាយការ​​ណ៍​ថា បាន​​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​​ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ​និង​​ថ្នាក់​ដឹកនាំ​កំពូល​រដ្ឋ​រដ្ឋាភិបាល​ក្រុម​មូស្គូ  បាន​​បង្ហោះ​សារ​​​​លើ​បណ្តាញ​សង្គ​ម​​របស់​លោកថា​ «ការបង្ហូរឈាមនៅអ៊ុយក្រែននឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ»​។

​លោក Elon Musk​ និង​លោក ពូទីន ត្រូវ​បាន​គេ​ផ្គុំឡើង​ពេល​ដែល​​មានសេចក្តីរាយការណ៍ថា ពួកគេ​ទំនាក់​ទំនង​គ្នា​តាំង​ចុងឆ្នាំ​២០២២​។

លោក Elon Musk ជា​អ្នក​ជំនួញ​ដ៏លេច​ធ្លោរ​ម្នាក់​​ដែល​ពី​ដំបូង​ឡើយ​បាន​​គាំទ្រ​​អ៊ុយក្រែន​ក្នុងការ​ប្រឆាំ​ង​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​ដោយ​ការ​ផ្គត់ផ្គង់​​​​បណ្តាញ​​អ៊ីនធឺណិត​ដល់​ប្រជាជន​អ៊ុយក្រែន ប៉ុន្តែ​ក្រោយ​មក​​​បាន​ប្តូរគោល​ជំហរ​វិញដោយសារ​តែ​លោក​ខាត​បង់​ក្នុង​វិធី​ជំនួញ​នេះ ដោយ​ងាក​ទៅ​គាំទ្រ​រុស្ស៊ី​វិញ។

លោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X នៅពេលធ្វើអត្ថាធិប្បាយលើរបាយការណ៍​ប្រព័​ន្ធផ្សព្វផ្សាយអំពីផែនការរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក Donald Trump ស្តីពីការដោះស្រាយជម្លោះនៅអ៊ុយក្រែនថា៖«​ការសម្លាប់គ្មានន័យ [នៅអ៊ុយក្រែន] នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។

​ប្រធានាធីបតី​ជាប់​ឆ្នោត​ លោក ដូណាល់ ត្រាំ ​ត្រូវ​បានគេ​រាយការណ៍​ថា បាន​និយាយ​ទូរស័ព្ទ​​ជាមួយ ប្រធានាធីបតី​អ៊ុយក្រែ​ន លោក វ៉ុល​ឌីមៀ ហ្សេលេនស្គី ហើយ ​លោក Elon Musk ក៏​ស្ថិត​ក្នុង​ចំណោម​​អ្នក​ដែលបាន​ចូលរួម​ស្តាប់​ការ​សន្ទនា​នោះដែរ​។

ក្នុង​ដំណាក់​កាល​នៃ​អន្តរកាល​​ក្នុងការ​ផ្លាស់​ប្តូរ​មុខ​ដំណែង​​​ក្នុងរដ្ឋបាល​​សហរដ្ឋ​អាមេរិក កាសែត Wall Street Journal (WSJ) បានរាយការណ៍ថា ​ប្រធានាធិបតី​ជាប់​ឆ្នោត លោក ដូណាល់ ត្រាំ និងក្រុមរបស់គាត់បានរៀបចំផែនការដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែនដោយបង្កើតតំបន់គ្មានយោធាប្រវែង ១៣០០​គីឡូម៉ែត្រតាមបណ្តោយសមរភូមិបច្ចុប្បន្ន។

ទោះយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកនឹងមិនបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅកាន់តំបន់នោះទេ។ ក្រោម​សំណើ​នេះ អ៊ុយក្រែន​នឹង​ត្រូវ​មាន​កាតព្វកិច្ច​បដិសេធ​មិន​ស្វែង​រក​​ចូល​ជា​សមាជិក​ណាតូ​យ៉ាង​ហោច​ណាស់ ២០ឆ្នាំ។ ជាការតបស្នងវិញ ទីក្រុងវ៉ាស៊ីនតោននឹងបន្តផ្គត់ផ្គង់ដល់ទីក្រុងកៀវនូវសព្វាវុធ ដើម្បីទប់ស្កាត់ជម្លោះដែលអាចកើតមានឡើងវិញ។

ប៉ុន្តែ​​ទីភ្នាក់ងារព័ត៌មាន​រុស្ស៊ី បាន​រាយការណ៍ថា អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន WSJ នោះ​ មិន​​ពិតទេ​។​

ក្រោយ​ការ​ជាប់​ឆ្នោត​របស់លោក ដូណាល់ ត្រាំ ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គេយ ឡាវរ៉ូវ (Sergey Lavrov) រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាបើកចំហជាមួយសហរដ្ឋអាមេរិក ប្រសិនបើគំនិតផ្តួចផ្តើមបែបនេះមកពីទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីការបោះឆ្នោតឡើងវិញរបស់លោក ដូណាល់ ត្រាំ៕​

ដោយ រ៉ាន់ រើយ​

The post ​លោក Elon Musk ថា សង្គ្រាម​​នៅ​អ៊ុយក្រែន​នឹង​បញ្ចប់​​ក្នុង​ពេល​ឆាប់ៗ​ appeared first on Kampuchea Thmey Daily.