រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

វីដេអូមួយដែលបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកកាន់សាសនារាប់រយនាក់នៅប្រាសាទ Banke Bihari ដែលមាន... The post រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ appeared first on Kampuchea Thmey Daily.

រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ

វីដេអូមួយដែលបានលេចចេញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញពីអ្នកកាន់សាសនារាប់រយនាក់នៅប្រាសាទ Banke Bihari ដែលមានទីតាំងនៅ Vrindavan នៃប្រទេសឥណ្ឌា បានទទួលការចាប់អារម្មណ៍ជាពិសេសនៅលើបណ្តាញសង្គម។ ឃ្លិបនោះបានបង្ហាញនូវនូវទិដ្ឋភាពនៃមនុស្សម្នាជាជួរវែងៗឈរតម្រង់ជួរគ្នា ដើម្បីប្រជែងយកដំណក់ទឹកដែលហូរចេញពីជញ្ជាំងខាងក្រៅតំបន់ប្រាសាទ។

នៅក្នុងវីដេអូដ៏ល្បីនោះ គេឃើញអ្នកកាន់សាសនាកំពុងរង់ចាំយ៉ាងអន្ទះសារ ដើម្បីទទួលទឹកដែលហូរជាបន្តបន្ទាប់តាមបំពង់រាងដំរី ដែលជាផ្នែកនៃរចនាសម្ព័ន្ធប្រាសាទ។ ពួកគេជឿថា ដំណក់ទឹកដែលហូរចុះតាមជញ្ជាំងខាងលើ គឺជាទឹកបរិសុទ្ធដែលហូរចេញពីជើងរបស់ព្រះគ្រឹស្នា ដែលជាព្រះដែលមានតួនាទីយ៉ាងសំខាន់ក្នុងសាសនាហិណ្ឌូ។ ពាក្យចចាមអារ៉ាមអំពីទឹកបរិសុទ្ធកាន់តែកើនឡើង ដែលនោះបានធ្វើឲ្យមនុស្សជាច្រើនប្រកួតប្រជែងតម្រង់ជួរដើម្បីបានប៉ះទឹកបរិសុទ្ធនោះ ។

ក្រោយមក ទើបអ្នកបង្ហោះវីដេអូ YouTube ដែលកំពុងថតបានបង្ហើបថា ទឹកនេះគឺជាទឹកម៉ាស៊ីនត្រជាក់ (AC) មិនមែនជាទឹកបរិសុទ្ធ Charan Amrit ដែលមនុស្សប្រហែលជារំពឹងទុកនោះទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ ឧបទ្ទវហេតុនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអ៊ីនធឺណិត ជាមួយនឹងមនុស្សទាមទារឲ្យមានការទទួលខុសត្រូវចំពោះការគ្រប់គ្រងមិនត្រឹមត្រូវនៅក្នុងប្រាសាទ Banke Bihari និងអាជ្ញាធរក្នុងតំបន់នេះត្រូវតែបញ្ជាក់ឲ្យច្បាស់ថា ដំណក់ទឹកទាំងនេះពិតជាទឹកចេញពីម៉ាស៊ីនត្រជាក់ ឬជាទឹកបរិសុទ្ធពិតប្រាកដដែលមានសារធាតុផ្សំដូចជា ទឹកបរិសុទ្ធ និងផ្កាកូលាប ហើយបានណែនាំមនុស្សកុំឲ្យផឹកទឹកពីម៉ាស៊ីនត្រជាក់ ព្រោះវាច្រើនតែផ្ទុកបាក់តេរី និងផ្សិតជាច្រើនប្រភេទ ដែលអាចបង្កបញ្ហាសុខភាពធ្ងន់ធ្ងរ។ ទន្ទឹមគ្នានោះដែរ អ្នកខ្លះសរសើរអ្នកជឿចំពោះជំនឿដ៏ខ្ជាប់ខ្ជួនរបស់ពួកគេ ប៉ុន្តែអ្នកខ្លះទៀតរិះគន់ពួកគេថាជាមនុស្សជឿងុបពេក រហូតធ្វើឲ្យពួកគេច្រឡំម៉ាស៊ីនត្រជាក់ថាជាអព្ភូតហេតុក្នុងជីវិតពិត។

យ៉ាងណាមិញរហូតមកដល់ពេលនេះ ខាង​គណៈ​គ្រប់គ្រង​ប្រាសាទ​មិន​ទាន់​បញ្ជាក់​ពី​ហេតុការណ៍​ដែលកំពុងកើតឡើង​នៅ​ឡើយ​ទេ។ ប្រាសាទដែលមានទីតាំងនៅ Mathura គឺជាមជ្ឈមណ្ឌលធម្មយាត្រាដ៏ល្បីល្បាញមួយរបស់ Lord Krishna ដែលមានអ្នកកាន់សាសនាប្រហែល ១ម៉ឺនទៅ ១ម៉ឺន៥ពាន់នាក់នាក់ មកទស្សនាប្រាសាទជារៀងរាល់ថ្ងៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បុរសចិនបើកឡានកុងតឺន័រស្លេកមុខ ខណៈម្ចាស់ Rolls Royce ចេញមកថតជាមួយឡានធម្មតា

The post រឿងប្លែកទៀតហើយនៅ ឥណ្ឌា មនុស្សឈរតម្រង់ជួរត្រងទឹកម៉ាស៊ីនត្រជាក់ផឹក ព្រោះជឿថាបរិសុទ្ធ appeared first on Kampuchea Thmey Daily.