រុស្ស៊ី និងកូរ៉េខាងជើង ចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញាស្តីពីដៃគូយុទ្ធសាស្ត្រគ្រប់វិស័យ
ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយនឹងប្រទេសកូរ៉េខាងជើង ។ សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាជាលើកដំបូងដោយមេដឹកនាំកំពូលនៃប្រទេសទាំង២ នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៩ ខែមិថុនា ហើយត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋឌូម៉ា ហៅថា ឬសភាជាន់ទាបនៅថ្ងៃទី២៤ ខែតុលា ។ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធបានអនុម័តលើច្បាប់នេះកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ។ បុព្វកថានៃសន្ធិសញ្ញាបានដាក់ថា ឯកសារនេះស្របទៅនឹងផលប្រយោជន៍ស្នូលរបស់ប្រជាជនទាំង២សំដៅធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក ។ ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដែរ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍភាពជាដៃគូប្រកបដោយនិរន្តរភាព ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សមភាព និងគោលការណ៍ដទៃទៀតនៃច្បាប់អន្តរជាតិដែលគាំទ្រដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និង ប្រជាជាតិផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ម៉ូស្គូ៖ កាលពីថ្ងៃសៅរ៍ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានចុះហត្ថលេខាលើច្បាប់សន្ធិសញ្ញា ស្តីពីភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយនឹងប្រទេសកូរ៉េខាងជើង ។
សន្ធិសញ្ញានេះត្រូវបានចុះហត្ថលេខាជាលើកដំបូងដោយមេដឹកនាំកំពូលនៃប្រទេសទាំង២ នៅទីក្រុងព្យុងយ៉ាងកាលពីថ្ងៃទី១៩ ខែមិថុនា ហើយត្រូវបានផ្តល់សច្ចាប័នដោយរដ្ឋឌូម៉ា ហៅថា ឬសភាជាន់ទាបនៅថ្ងៃទី២៤ ខែតុលា ។ សភាជាន់ខ្ពស់របស់រុស្ស៊ី ក្រុមប្រឹក្សាសហព័ន្ធបានអនុម័តលើច្បាប់នេះកាលពីថ្ងៃទី ៦ ខែវិច្ឆិកា ។
បុព្វកថានៃសន្ធិសញ្ញាបានដាក់ថា ឯកសារនេះស្របទៅនឹងផលប្រយោជន៍ស្នូលរបស់ប្រជាជនទាំង២សំដៅធានាបាននូវសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ និងពិភពលោក ។
ស្ថិតក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះដែរ ប្រទេសរុស្ស៊ី និងកូរ៉េខាងជើង បានប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍភាពជាដៃគូប្រកបដោយនិរន្តរភាព ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះអធិបតេយ្យភាព បូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង សមភាព និងគោលការណ៍ដទៃទៀតនៃច្បាប់អន្តរជាតិដែលគាំទ្រដល់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ និង ប្រជាជាតិផងដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា