រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​

រុស្ស៊ីបាន​​លុបចោល​បំណុល​ប្រមាណ​​២០​ពាន់​លាន​ដុល្លារ​​ដល់​ប្រទេស​នានា​នៅ​ក្នុងតំបន់​អាហ្វ្រិក​​ ដោយ​បង្វែរ​ទៅ​ជា​​គម្រោង​អភិវឌ្ឍន៍​ជំនួស​វិញ... The post រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​

ក្នុង​កិច្ខខិតខំ​​បង្កើន​ឥទ្ធិពល​​ផ្នែក​ការទូត​​បន្ទាប់​ពី​​រង​ភាព​ឯកោ​​​​អស់​រយៈពេល​ជិត​​៣​ឆ្នាំ​ ក្រោយ​ការ​ឈ្លាន​ពា​ន​​អ៊ុយក្រែន ហើយ​បស្ចឹម​ប្រទេស​ព្យាយាម​​​ដាក់​ទណ្ឌកម្ម​ រុស្ស៊ីបាន​​លុបចោល​បំណុល​ប្រមាណ​​២០​ពាន់​លាន​ដុល្លារ​​ដល់​ប្រទេស​នានា​នៅ​ក្នុងតំបន់​អាហ្វ្រិក​​ ដោយ​បង្វែរ​ទៅ​ជា​​គម្រោង​អភិវឌ្ឍន៍​ជំនួស​វិញ។

រដ្ឋមន្ត្រី​ការបរទេសរុស្ស៊ី សឺហ្គេយ ឡាវរ៉ូវ។

អនុ​រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Bogdanov ដែលបម្រើការជាបេសកជនពិសេសប្រធានាធិបតីប្រចាំតំបន់មជ្ឈិមបូព៌ា និងអាហ្រ្វិក បានប្រាប់ឲ្យដឹងថា ប្រទេសរុស្ស៊ីបានលុបបំណុលចំនួន២០​ពាន់លានដុល្លារនៃបំណុលរបស់ប្រទេសអាហ្រ្វិករួចហើយ។

TASS បាន​ស្រង់​សម្តី​អនុរដ្ឋ​មន្ត្រី​​នៅក្នុងបទសម្ភាសន៍មួយបន្ទាប់ពីសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទីមួយ រុស្ស៊ី-អាហ្វ្រិក ដោយ​អះអាង​ថា៖«ប្រហែល២០​ពាន់លានដុល្លារត្រូវបានលុបចោល។ បច្ចុប្បន្នយើងមានកម្មវិធីផ្តល់ហិរញ្ញប្បទានដើម្បីបង្វែរបំណុលទៅគម្រោងអភិវឌ្ឍន៍»​។

លោកបានបន្ថែមថាវាអនុញ្ញាតឱ្យប្រើប្រាស់បំណុលទាំងនោះ «ដើម្បីអនុវត្តគម្រោងសេដ្ឋកិច្ចសង្គមដោយផ្ទាល់នៅក្នុងប្រទេស»​។

សន្និសីទថ្នាក់រដ្ឋមន្ត្រីដំបូងនៃវេទិកាភាពជាដៃគូរុស្ស៊ី-អាហ្រ្វិកត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩-១០ ខែវិច្ឆិកានៅក្នុងទឹកដីសហព័ន្ធ Sirius នៅលើឆ្នេរសមុទ្រខ្មៅរបស់ប្រទេសរុស្ស៊ី។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូប្រហែល ១៥០០​នាក់ ដែលក្នុងនោះមានរដ្ឋមន្ត្រីជាង​៤០​នាក់មកពីប្រទេស​អាហ្វ្រិក។

The post រុស្ស៊ី​លុប​បំណុល​​ប្រមាណ​២០​ពាន់​លាន​ដុល្លារ​ពី​តំបន់​​អាហ្វ្រិក​ appeared first on Kampuchea Thmey Daily.