យូអិន ៖ អ្នកបាត់បង់ជីវិត នៅក្នុងតំបន់ហ្គាហ្សា ប្រមាណជា៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ

បរទេស ៖ ទូរទស្សន៍ BBCចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានថ្កោលទោស ចំពោះករណីដែលចំនួនជនស៊ីវិល ដ៏ច្រើនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាម នៅហ្គាហ្សាដោយនិយាយថា ការវិភាគរបស់ខ្លួនបង្ហាញថាជិត ៧០ភាគរយ នៃជនរងគ្រោះដែលត្រូវបានផ្ទៀងផ្ទាត់ក្នុងរយៈពេលប្រាំមួយខែគឺជាស្ត្រី និងកុមារ។ ទីភ្នាក់ងារនេះបាននិយាយថា ចំនួនដ៏ច្រើននេះគឺដោយសារតែការ ប្រើប្រាស់អាវុធរបស់អ៊ីស្រាអែល ជាមួយនឹងឥទ្ធិពលទូលំទូលាយនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ទោះបីជាការស្លាប់មួយចំនួន អាចជាលទ្ធផលនៃគ្រាប់ផ្លោងខុសប្រក្រតី ដោយក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីនក៏ដោយ។ របាយការណ៍ដដែល បាននិយាយទៀតថា ខ្លួនបានរកឃើញកម្រិត មិនធ្លាប់មាន នៃការរំលោភច្បាប់អន្តរជាតិ ដែលបង្កើនការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលអាចកើតមានផ្សេងទៀតដោយកន្លងមក អ៊ីស្រាអែលបាននិយាយថា ខ្លួនកំណត់គោលដៅតែទៅលើក្រុមហាម៉ាស់ និងចាត់វិធានការកាត់បន្ថយហានិភ័យដល់ជនស៊ីវិល ដោយប្រើអាវុធច្បាស់លាស់ ។ ក្រុមការងារ BBC បានព្យាយាមទំនាក់ទំនងទៅកាន់កងកម្លាំង ការពារអ៊ីស្រាអែលហៅកាត់ថា IDFដើម្បីសុំការអត្ថាធិប្បាយ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍កាលព

យូអិន ៖ អ្នកបាត់បង់ជីវិត នៅក្នុងតំបន់ហ្គាហ្សា ប្រមាណជា៧០ភាគរយ ច្រើនជាងស្ត្រីនិងកុមារ

បរទេស ៖ ទូរទស្សន៍ BBCចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាការិយាល័យសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ បានថ្កោលទោស ចំពោះករណីដែលចំនួនជនស៊ីវិល ដ៏ច្រើនដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាម នៅហ្គាហ្សាដោយនិយាយថា ការវិភាគរបស់ខ្លួនបង្ហាញថាជិត ៧០ភាគរយ នៃជនរងគ្រោះដែលត្រូវបានផ្ទៀងផ្ទាត់ក្នុងរយៈពេលប្រាំមួយខែគឺជាស្ត្រី និងកុមារ។

ទីភ្នាក់ងារនេះបាននិយាយថា ចំនួនដ៏ច្រើននេះគឺដោយសារតែការ ប្រើប្រាស់អាវុធរបស់អ៊ីស្រាអែល ជាមួយនឹងឥទ្ធិពលទូលំទូលាយនៅក្នុងតំបន់ដែលមានប្រជាជនរស់នៅច្រើន ទោះបីជាការស្លាប់មួយចំនួន អាចជាលទ្ធផលនៃគ្រាប់ផ្លោងខុសប្រក្រតី ដោយក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីនក៏ដោយ។

របាយការណ៍ដដែល បាននិយាយទៀតថា ខ្លួនបានរកឃើញកម្រិត មិនធ្លាប់មាន នៃការរំលោភច្បាប់អន្តរជាតិ ដែលបង្កើនការព្រួយបារម្ភអំពីឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលអាចកើតមានផ្សេងទៀតដោយកន្លងមក អ៊ីស្រាអែលបាននិយាយថា ខ្លួនកំណត់គោលដៅតែទៅលើក្រុមហាម៉ាស់ និងចាត់វិធានការកាត់បន្ថយហានិភ័យដល់ជនស៊ីវិល ដោយប្រើអាវុធច្បាស់លាស់ ។

ក្រុមការងារ BBC បានព្យាយាមទំនាក់ទំនងទៅកាន់កងកម្លាំង ការពារអ៊ីស្រាអែលហៅកាត់ថា IDFដើម្បីសុំការអត្ថាធិប្បាយ ក្នុងការឆ្លើយតបទៅនឹងរបាយការណ៍កាលពីថ្ងៃសុក្រ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយ។

យ៉ាងណាក្តីទីភ្នាក់ងារអង្គការ សហប្រជាជាតិបាននិយាយថា ខ្លួនបានផ្ទៀងផ្ទាត់ព័ត៌មានលម្អិត នៃមនុស្ស៨,១១៩នាក់ដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២៣ ដល់ខែមេសា ឆ្នាំ២០២៤៕

ប្រែសម្រួល៖ស៊ុនលី