យន្តហោះ​យោធាធ្លាក់​នៅ​វៀតណាម បាត់​ខ្លួន​អ្នក​បើក​២​នាក់

អ្នក​បើក​បរ​យន្តហោះ​២​នាក់​ កំពុង​បាត់​ខ្លួន​នៅ​វៀតណាម បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ឧបទ្ទវហេតុ​​​ធ្លាក់​យន្តហោះ​យោធា... The post យន្តហោះ​យោធាធ្លាក់​នៅ​វៀតណាម បាត់​ខ្លួន​អ្នក​បើក​២​នាក់ appeared first on Kampuchea Thmey Daily.

យន្តហោះ​យោធាធ្លាក់​នៅ​វៀតណាម បាត់​ខ្លួន​អ្នក​បើក​២​នាក់

អ្នក​បើក​បរ​យន្តហោះ​២​នាក់​ កំពុង​បាត់​ខ្លួន​នៅ​វៀតណាម បន្ទាប់​ពី​មាន​សេចក្ដី​រាយការណ៍​អំពី​ឧបទ្ទវហេតុ​​​ធ្លាក់​យន្តហោះ​យោធា​១​គ្រឿង​នៅ​ថ្ងៃ​ពុធ​ទី​៦​ខែ​វិច្ឆិកា​ឆ្នាំ​២០២៤​នេះ។

រូប​តំណាង (រូបភាព៖ Uacrussia.ru)

គ្រោះថ្នាក់​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត Binh Dinh ហើយ​យន្តហោះ​ដែល​ធ្លាក់ ជា​ប្រភេទ​យន្តហោះ​ហ្វឹកហាត់​ប្រយុទ្ធ​ធុន​ស្រាល ម៉ូឌែល Yak-130 ផលិត​ដោយ​រុស្ស៊ី។

ដំណឹង​នៃ​គ្រោះថ្នាក់នេះ ដំបូង​ឡើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​វៀតណាម​ធំៗ​ចំនួន​២​គឺ VnExpress និង​ Tuoi Tre។ យ៉ាង​ណា​មិញ អត្ថបទ​ព័ត៌មាន​​ពី​ការ​ធ្លាក់​យន្តហោះ​យោធា​នេះ ត្រូវ​បាន​​លុប​ចោល​​វិញ។ ចំណែក​ឯ ក្រសួងការពារ​ជាតិ​វៀតណាម ក៏​មិន​​ធ្វើ​ការ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ភ្លាមៗ​ដែរ។

​គ្រោះថ្នាក់ធ្លាក់​យន្តហោះ​យោធា បាន​បង្ក​ជា​​ក្ដី​ព្រួយ​បារម្ភ​នៅ​វៀតណាម ដោយ​កាល​ពី​ឆ្នាំ​មុន​ ក៏​មាន​ករណី​ធ្លាក់​យន្តហោះ​១​គ្រឿង ម៉ូឌែល​ Su-22 ហើយ​ក៏​ត្រូវ​បាន​ផលិត​ដោយ​រុស្ស៊ី​ផង​ដែរ ដែល​​បណ្ដាល​ឲ្យ​អ្នក​បើក​ម្នាក់​បាត់បង់​ជីវិត៕

ដោយ៖ ឈាង

The post យន្តហោះ​យោធាធ្លាក់​នៅ​វៀតណាម បាត់​ខ្លួន​អ្នក​បើក​២​នាក់ appeared first on Kampuchea Thmey Daily.