មេដឹកនាំប្រឆាំង អាល្លឺម៉ង់អះអាងថា លោក Scholz ខ្លាចបំផុតគឺលោក Putin
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានគេសន្មត់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ដោយសារតែគាត់ខ្លាច ប្រធានាធិបតីរុស្ស៊ី Vladimir Putin។ ការលើកឡើងនេះគឺជាអ្វីដែលត្រូវបានធ្វើឡើងដោយប្រធាន គណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេស អាល្លឺម៉ង់បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែល បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។ លោក Friedrich Merz ដែលមេដឹកនាំបក្ស សហភាពប្រជាធិបតេយ្យ គ្រីស្ទានអភិរក្សនិយម (CDU) បានប្រាប់ទូរទស្សន៍ អាឡឺម៉ង់ ARDថាលោកScholz គឺជាបុគ្គលតែមួយគត់ដែលឈរនៅក្នុងផ្លូវ នៃការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពល រួមទាំងមីស៊ីលTaurus រយៈចម្ងាយឆ្ងាយផង។ លោកMerz ក៏ជាអ្នកគាំទ្រយ៉ាងខ្នះខ្នែងជាយូរមកហើយចំពោះជំនួយដល់ក្រុងគៀវ និងជំហរតឹងរ៉ឹងប្រឆាំងទៅនឹងរុស្ស៊ី បានបន្តថាការផ្តល់ឲ្យអ៊ុយក្រែនជាមួយ Taurus នឹងក្លាយជាផ្នែកមួយនៃ ការរារាំងដ៏មានប្រសិទ្ធភាពរបស់អាល្លឺម៉ង់។ យ៉ាងណាក្តីលោកMerz បានលើកឡើងថា៖ប្រសិនបើយើងនៅលោកខាងលិចភ័យខ្លាចក្នុងការការពារខ្លួន នោះលោក Putin នឹងអាចឈ្នះសង្គ្រាមនេះជាមួយយើងពាក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz ត្រូវបានគេសន្មត់ថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីគាំទ្រទីក្រុងគៀវក្នុងជម្លោះ ដែលកំពុងបន្តជាមួយទីក្រុងមូស្គូ ដោយសារតែគាត់ខ្លាច ប្រធានាធិបតីរុស្ស៊ី Vladimir Putin។
ការលើកឡើងនេះគឺជាអ្វីដែលត្រូវបានធ្វើឡើងដោយប្រធាន គណបក្សប្រឆាំងដ៏ធំបំផុត របស់ប្រទេស អាល្លឺម៉ង់បានអះអាងនៅក្នុងបទសម្ភាសន៍មួយដែល បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ។
លោក Friedrich Merz ដែលមេដឹកនាំបក្ស សហភាពប្រជាធិបតេយ្យ គ្រីស្ទានអភិរក្សនិយម (CDU) បានប្រាប់ទូរទស្សន៍ អាឡឺម៉ង់ ARDថាលោកScholz គឺជាបុគ្គលតែមួយគត់ដែលឈរនៅក្នុងផ្លូវ នៃការផ្គត់ផ្គង់ដល់អ៊ុយក្រែន ជាមួយនឹងអាវុធដ៏មានឥទ្ធិពល រួមទាំងមីស៊ីលTaurus រយៈចម្ងាយឆ្ងាយផង។
លោកMerz ក៏ជាអ្នកគាំទ្រយ៉ាងខ្នះខ្នែងជាយូរមកហើយចំពោះជំនួយដល់ក្រុងគៀវ និងជំហរតឹងរ៉ឹងប្រឆាំងទៅនឹងរុស្ស៊ី បានបន្តថាការផ្តល់ឲ្យអ៊ុយក្រែនជាមួយ Taurus នឹងក្លាយជាផ្នែកមួយនៃ ការរារាំងដ៏មានប្រសិទ្ធភាពរបស់អាល្លឺម៉ង់។
យ៉ាងណាក្តីលោកMerz បានលើកឡើងថា៖ប្រសិនបើយើងនៅលោកខាងលិចភ័យខ្លាចក្នុងការការពារខ្លួន នោះលោក Putin នឹងអាចឈ្នះសង្គ្រាមនេះជាមួយយើងពាក់កណ្តាលរួចហើយហើយជាក់ស្តែងលោក Scholz ច្បាស់ជាខ្លាច ហើយការភ័យខ្លាចបែបនេះគឺជាជាទីប្រឹក្សាដ៏អាក្រក់បំផុតសម្រាប់យើង៕
ប្រែសម្រួល៖ស៊ុនលី