ព្យុះ Trami នៅហ្វីលីពីនសម្លាប់មនុស្សកើនដល់៨១នាក់និង២០នាក់បាត់ខ្លួន
ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះបានកើនឡើងដល់ ៨១ នាក់ហើយ ខណៈមនុស្សប្រហែល២០ នាក់ផ្សេង... The post ព្យុះ Trami នៅហ្វីលីពីនសម្លាប់មនុស្សកើនដល់៨១នាក់និង២០នាក់បាត់ខ្លួន appeared first on Kampuchea Thmey Daily.
ចំនួនអ្នកស្លាប់ដោយសារព្យុះត្រូពិច Trami ដែលបានបោកបក់ចូលប្រទេសហ្វីលីពីនក្នុងសប្តាហ៍នេះ បានកើនឡើងដល់៨១នាក់ហើយ ខណៈមនុស្សប្រហែល២០នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារតែទឹកជំនន់ដ៏ធ្ងន់ធ្ងរនិងបំណាក់ដី។
ប៉ូលិស បាននិយាយថា អ្នកស្លាប់រួមមាន៤៧នាក់នៅក្នុងខេត្ត Batangas ភាគខាងត្បូងទីក្រុងម៉ានីល និង ២៨នាក់នៅតំបន់ Bicol ភាគអាគ្នេយ៍នៃទីក្រុងម៉ានីល។ លើសពីនេះការស្លាប់ដែលទាក់ទងនឹង Trami ក៏ត្រូវបានកត់ត្រាផងដែរ នៅក្នុងតំបន់ផ្សេងៗគ្នា នៅកណ្តាល និងភាគខាងត្បូងប្រទេសហ្វីលីពីន។
ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិននៅថ្ងៃទី២៦ខែតុលានេះបានផ្សាយថា ព្យុះត្រូពិច Trami ដែលជាព្យុះទី១១ដែលបានវាយលុកប្រទេសហ្វីលីពីនក្នុងឆ្នាំនេះ បានបោកបក់ឆ្លងកាត់កោះ Luzon ដ៏សំខាន់និងបន្សល់ទុកនូវការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរជាមួយនឹងគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីនៅក្នុងតំបន់ Bicol និង Calabarzon ។
យោងតាមក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិបាននិយាយថា ព្យុះនេះបានជះឥទ្ធិពលដល់មនុស្សជាង ២.៦ លាននាក់នៅក្នុងតំបន់យ៉ាងហោចណាស់ ១៥ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍៕
អត្ថបទ៖ ប៊ុន សុភាព
The post ព្យុះ Trami នៅហ្វីលីពីនសម្លាប់មនុស្សកើនដល់៨១នាក់និង២០នាក់បាត់ខ្លួន appeared first on Kampuchea Thmey Daily.