ពលករខ្មែរសម្រុកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិដូង
ច្រកទ្វារព្រំដែនអន្តរជាតិដូង គឺភាគីកម្ពុជានៅតែបន្តបិទទ្វារព្រំដែនដដែល ដោយមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនចូលមកកម្ពុជាឡើយ តែបើកច្រកថ្មើជើងធម្មតា The post ពលករខ្មែរសម្រុកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិដូង appeared first on Kampuchea Thmey Daily.

ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ នៅច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គឺភាគីកម្ពុជានៅតែបន្តបិទទ្វារព្រំដែនដដែល ដោយមិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញឆ្លងដែនចូលមកកម្ពុជាឡើយ តែបើកច្រកថ្មើជើងធម្មតា។

ដោយឡែក នៅព្រឹកនេះដែរ គេសង្កេតឃើញថា ពលករខ្មែរដែលធ្វើការនៅក្នុងប្រទេសថៃ បាននាំគ្នាសម្រុកចេញយ៉ាងគំហុកចូលមកប្រទេសកម្ពុជាវិញ តាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាល ដោយសារតែបច្ចុប្បន្នកន្លែងការងារនៅក្នុងប្រទេសកម្ពុជាមានច្រើនសន្ធឹកសន្ធាប់ដោយមិនឱ្យខ្វះដល់នរណាម្នាក់ឡើយ។

ដោយយោងតាមការអំពាវនាវឱ្យពលករចាកចេញមុនគេបណ្ដេញចេញ ដូច្នេះហើយទើបពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញថា ពលករខ្មែរចាប់ផ្ដើមសម្រុកចេញពីប្រទេសថៃ ដើម្បីមករកការងារនៅក្នុងប្រទេសខ្លួនវិញ ចៀសវាងការមើលងាយមើលថោកពីសំណាក់ជនបរទេស។ ដោយឡែកសម្រាប់ទ្វារច្រកអន្តរជាតិនៅបន្តបិទរហូតដល់មានផែនការថ្មីពីថ្នាក់ដឹកនាំ៕
អត្ថបទ៖ សោ និយមរ័ត្ន
The post ពលករខ្មែរសម្រុកចេញយ៉ាងគំហុកតាមច្រកអន្តរជាតិដូង appeared first on Kampuchea Thmey Daily.