ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង
ផ្លូវលំមួយខ្សែចាប់ពីក្លោងទ្វារចូលវត្តគោកខ្សាច់ ជាប់ផ្លូវជាតិលេខ៣ រហូតទៅដល់កែងផ្លូវស៉ីជីងពីង... The post ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.
ផ្លូវលំមួយខ្សែចាប់ពីក្លោងទ្វារចូលវត្តគោកខ្សាច់ ជាប់ផ្លូវជាតិលេខ៣ រហូតទៅដល់កែងផ្លូវស៉ីជីងពីង(ក្រវ៉ាត់ក្រុងទី៣) ស្ថិតក្នុងភូមិភ្លេីងឆេះរទៈលិច សង្កាត់ភ្លេីងឆេះរទៈ ខណ្ឌកំបូល កំពុងរងការខូចខាតយ៉ាងខ្លាំងពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។
ផ្លូវខាងលេីនេះមានប្រវែងប្រហែលជាង១០០០ម៉ែត្រ ដោយមានជង្ហុកធំៗដល់ទឹក ពិបាកដល់ប្រជាពលរដ្ឋធ្វេីដំណេីរឆ្លងកាត់ ជាពិសេសពុទ្ធបរិស័ទ្ធដែលឆ្លងកាត់ទៅធ្វេីបុណ្យនៅឯវត្តគោកខ្សាច់តែម្តង។
ពាក់ព័ន្ធផ្លូវខាងលេីនេះផងដែរ លោក ស៉ិន វុទ្ធី ចៅសង្កាត់ភ្លេីងឆេះរទៈ បានប្រាប់ឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា ផ្លូវនេះនឹងគ្រោងស្ថាបនាជាផ្លូវបេតុងឆ្អឹងដែក នាឆ្នាំ២០២៥ខាងមុខនេះ៕
អត្ថបទ៖ សុខា
The post ផ្លូវលំមួយខ្សែចូលវត្តគោកខ្សាច់កំពុងខូចទ្រុឌទ្រោមខ្លាំង appeared first on Kampuchea Thmey Daily.