ប្រធានាធិបតីអ៊ីរ៉ង់ ប្តេជ្ញាឆ្លើយតប ឲ្យសមទៅនឹងការវាយប្រហារ របស់អ៊ីស្រាអែល
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ ការឆ្លើយតបដ៏សមរម្យ ចំពោះការឈ្លានពាន របស់អ៊ីស្រាអែល ប្រឆាំងនឹងដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបានធ្វើការកត់សម្គាល់នេះនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ប្រឆាំង នឹងគោលដៅយោធាមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោក Pezeshkian បានលើកឡើងថា “យើងមិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែនឹងការពារសិទ្ធិរបស់ប្រជាជន និងប្រទេសរបស់យើង។ យើងនឹងផ្តល់ការឆ្លើយតបដ៏សមរម្យមួយ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល” ដោយបន្ទោស “អ្នកគាំទ្រអ៊ីស្រាអែល ជាមួយសហរដ្ឋអាមេរិកជាចម្បង” សម្រាប់ការនៅស្ងៀម ចំពោះមុខការសម្លាប់ស្ត្រី និងកុមាររាប់ម៉ឺននាក់របស់អ៊ីស្រាអែល” ។ ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបន្ថែមថា “ប្រសិនបើការឈ្លានពាន និងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅតែបន្ត ភាពតានតឹងនឹងពង្រីក” នៅក្នុងតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់ថា “យើងដឹងថាសហរដ្ឋអាមេរិក កំពុងញុះញង់អ៊ីស្រាអែល
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានឲ្យដឹងថា ប្រទេសនេះនឹងផ្តល់ ការឆ្លើយតបដ៏សមរម្យ ចំពោះការឈ្លានពាន របស់អ៊ីស្រាអែល ប្រឆាំងនឹងដីរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានធ្វើការកត់សម្គាល់នេះនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីក្នុងទីក្រុងតេអេរ៉ង់ ខណៈពេលដែលមានប្រតិកម្ម ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល កាលពីព្រឹកថ្ងៃសៅរ៍ប្រឆាំង នឹងគោលដៅយោធាមួយចំនួននៅក្នុងប្រទេសអ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅ លើគេហទំព័ររបស់ការិយាល័យរបស់លោក។
លោក Pezeshkian បានលើកឡើងថា “យើងមិនចង់បានសង្រ្គាមនោះទេ ប៉ុន្តែនឹងការពារសិទ្ធិរបស់ប្រជាជន និងប្រទេសរបស់យើង។ យើងនឹងផ្តល់ការឆ្លើយតបដ៏សមរម្យមួយ ចំពោះការឈ្លានពានរបស់អ៊ីស្រាអែល” ដោយបន្ទោស “អ្នកគាំទ្រអ៊ីស្រាអែល ជាមួយសហរដ្ឋអាមេរិកជាចម្បង” សម្រាប់ការនៅស្ងៀម ចំពោះមុខការសម្លាប់ស្ត្រី និងកុមាររាប់ម៉ឺននាក់របស់អ៊ីស្រាអែល” ។
ប្រធានាធិបតីអ៊ីរ៉ង់រូបនេះបានបន្ថែមថា “ប្រសិនបើការឈ្លានពាន និងឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែលនៅតែបន្ត ភាពតានតឹងនឹងពង្រីក” នៅក្នុងតំបន់អាស៊ីខាងលិច ដោយសង្កត់ធ្ងន់ថា “យើងដឹងថាសហរដ្ឋអាមេរិក កំពុងញុះញង់អ៊ីស្រាអែល ឱ្យបង្កើតគ្រោះមហន្តរាយទាំងនេះ”៕
ប្រែសម្រួល ឈូក បូរ៉ា