ប្រទេសកាណាដាបញ្ជាឱ្យ TikTok បិទការិយាល័យជុំវិញ “ហានិភ័យសុវត្ថិភាព”
បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធបានបញ្ជាឱ្យអាជីវកម្មរបស់ TikTok ដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសនេះត្រូវបានរំលាយ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ប៉ុន្តែបានបន្ថែមថា រដ្ឋាភិបាលមិនបានរារាំងការចូលប្រើប្រាស់របស់ជនជាតិកាណាដាចំពោះកម្មវិធីវីដេអូខ្លី ឬសមត្ថភាពក្នុងការបង្កើតមាតិកានោះទេ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីច្នៃប្រឌិតរបស់កាណាដា លោក Francois-Philippe Champagne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិជាក់លាក់ទាក់ទងនឹងប្រតិបត្តិការរបស់ ByteDance Ltd នៅក្នុងប្រទេសកាណាដា តាមរយៈការបង្កើត TikTok Technology Canada Inc” ។ រដ្ឋាភិបាលទីក្រុង អូតាវ៉ា កាលពីឆ្នាំមុនបានចាប់ផ្តើមពិនិត្យមើលផែនការរបស់ TikTok ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដា។ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok របស់ចិន។ នៅក្រោមច្បាប់របស់ប្រទេសកាណាដា រដ្ឋាភិបាលអាចវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិពីការវិនិយោគបរទេស ដូចជាសំណើ TikTok ជាដើម។ ច្បាប់នេះរារាំងរដ្ឋាភិបាលមិនឱ្យបង្ហាញព័ត៌ម
បរទេស៖ ប្រទេសកាណាដាកាលពីថ្ងៃពុធបានបញ្ជាឱ្យអាជីវកម្មរបស់ TikTok ដែលគ្រប់គ្រងដោយជនជាតិចិននៅក្នុងប្រទេសនេះត្រូវបានរំលាយ ដោយលើកឡើងពីហានិភ័យសន្តិសុខជាតិ ប៉ុន្តែបានបន្ថែមថា រដ្ឋាភិបាលមិនបានរារាំងការចូលប្រើប្រាស់របស់ជនជាតិកាណាដាចំពោះកម្មវិធីវីដេអូខ្លី ឬសមត្ថភាពក្នុងការបង្កើតមាតិកានោះទេ។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីច្នៃប្រឌិតរបស់កាណាដា លោក Francois-Philippe Champagne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋាភិបាលកំពុងចាត់វិធានការដើម្បីដោះស្រាយហានិភ័យសន្តិសុខជាតិជាក់លាក់ទាក់ទងនឹងប្រតិបត្តិការរបស់ ByteDance Ltd នៅក្នុងប្រទេសកាណាដា តាមរយៈការបង្កើត TikTok Technology Canada Inc” ។
រដ្ឋាភិបាលទីក្រុង អូតាវ៉ា កាលពីឆ្នាំមុនបានចាប់ផ្តើមពិនិត្យមើលផែនការរបស់ TikTok ក្នុងការវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកាណាដា។ ByteDance គឺជាក្រុមហ៊ុនមេរបស់ TikTok របស់ចិន។
នៅក្រោមច្បាប់របស់ប្រទេសកាណាដា រដ្ឋាភិបាលអាចវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសន្តិសុខជាតិពីការវិនិយោគបរទេស ដូចជាសំណើ TikTok ជាដើម។ ច្បាប់នេះរារាំងរដ្ឋាភិបាលមិនឱ្យបង្ហាញព័ត៌មានលម្អិតនៃការវិនិយោគបែបនេះ។
លោក Champagne បានបន្ថែមថា “ការសម្រេចចិត្តនេះគឺផ្អែកលើព័ត៌មាន និងភស្តុតាងដែលប្រមូលបានក្នុងអំឡុងពេលនៃការត្រួតពិនិត្យ និងតាមការណែនាំរបស់សហគមន៍សន្តិសុខ និងស៊ើបការណ៍សម្ងាត់របស់ប្រទេសកាណាដា និងដៃគូរដ្ឋាភិបាលផ្សេងទៀត”៕
ប្រែសម្រួលៈ ណៃ តុលា