ប្រជាជនអាមេរិកច្រើនជាង៥០%ចេញទៅរួចហើយ ខណៈការប្រកាសលទ្ធផលនឹងប្រើពេលយូរ
ប្រជាជនអាមេរិកយ៉ាងហោចណាស់៨២លាននាក់ក្នុងចំណោមប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង១៦០លាននាក់ បានចេញទៅបោះឆ្នោតគិតត្រឹមម៉ោង៣សកល (ម៉ោង១០ព្រឹកម៉ោងនៅកម្ពុជា)... The post ប្រជាជនអាមេរិកច្រើនជាង៥០%ចេញទៅរួចហើយ ខណៈការប្រកាសលទ្ធផលនឹងប្រើពេលយូរ appeared first on Kampuchea Thmey Daily.
ប្រជាជនអាមេរិកយ៉ាងហោចណាស់៨២លាននាក់ក្នុងចំណោមប្រជាជនដែលមានសិទ្ធិបោះឆ្នោតជាង១៦០លាននាក់ បានចេញទៅបោះឆ្នោតគិតត្រឹមម៉ោង៣សកល (ម៉ោង១០ព្រឹកម៉ោងនៅកម្ពុជា)។ នេះបើយោងតាមលទ្ធផលនៃមជ្ឈមណ្ឌលបោះឆ្នោតតាមដានការបោះឆ្នោតរបស់សកលវិទ្យាល័យ Florida ដែលបានចុះផ្សាយដោយ សារព័ត៌មាន ALJAZEERA។
តើលទ្ធផលនៃការបោះឆ្នោតសហរដ្ឋអាមេរិកនឹងត្រូវដឹងដោយរបៀបណា?
លទ្ធផលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក ពេលខ្លះត្រូវបានប្រកាសក្នុងរយៈពេលប៉ុន្មានម៉ោងបន្ទាប់ពីការបោះឆ្នោតបិទ ប៉ុន្តែលទ្ធផលនៃការប្រកួតប្រជែងក៏ប្រកៀកប្រកិតគ្នានៅឆ្នាំនេះអាចធ្វើឱ្យលទ្ធផលនៃការប្រកាសលទ្ធផលត្រូវប្រើពេលយូរជាងការបោះឆ្នោតកន្លងទៅ ព្រោះតែការផ្ទៀងផ្ទាត់និងការដោះស្រាយបញ្ហាបណ្តឹងនានា។
តើលទ្ធផលបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ត្រូវបានរំពឹងទុកនៅពេលណា?
នៅក្នុងលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីខ្លះ ប្រធានាធិបតីដែលជាប់ត្រូវបានគេប្រកាសឈ្មោះនៅយប់ថ្ងៃបោះឆ្នោត ឬនៅព្រឹកបន្ទាប់នោះតែម្តង ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍បោះឆ្នោតលើកនេះ ការប្រកួតប្រជែងដ៏តឹងតែងនៅក្នុងរដ្ឋជាច្រើន អាចមានន័យថាប្រព័ន្ធផ្សព្វផ្សាយត្រូវរង់ចាំយូរជាងនេះ មុននឹងព្យាករណ៍ថាអ្នកណាឈ្នះ។
យោងការផ្សាយរបស់ BBC ទូទាំងប្រទេសអាមេរិក ការបោះឆ្នោតដំបូងនឹងត្រូវបិទបញ្ចប់ត្រឹមម៉ោង ១៨ល្ងាចម៉ោងនៅអាមេរិក ឬថា ម៉ោង២៣ ម៉ោងសកលនៅថ្ងៃអង្គារ ត្រូវម៉ោង៦ព្រឹកថ្ងៃពុធម៉ោងនៅកម្ពុជា ហើយ ការបោះឆ្នោតចុងក្រោយនឹងបិទនៅម៉ោង១រសៀល ត្រូវនឹងម៉ោង៦សកល ត្រូវនឹងម៉ោង១រសៀលថ្ងៃពុធម៉ោងនៅកម្ពុជា។
ក្រុមអ្នករៀបចំយុទ្ធនាការបោះឆ្នោតអាមេរិកទាំងពីរគណបក្សបានជំរុញឲ្យក្រុមអ្នកគាំទ្រដែលមិនទាន់បានបោះឆ្នោតចេញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅថ្ងៃបោះឆ្នោតនេះ៕
The post ប្រជាជនអាមេរិកច្រើនជាង៥០%ចេញទៅរួចហើយ ខណៈការប្រកាសលទ្ធផលនឹងប្រើពេលយូរ appeared first on Kampuchea Thmey Daily.