ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប

ប៉ូលិស​ថៃបាន​រឹបអូស​ទឹកអប់​ម៉ាកល្បីៗ​ក្លែងក្លាយ​ជាង ២៨,០០០ ដប​ពី​ឃ្លាំង​ក្នុង​ទីក្រុង​បាងកក និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នឹង​... The post ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប appeared first on Kampuchea Thmey Daily.

ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប

យោងតាមការចេញផ្សាយរបស់ការសែត Bangkok Post នៅថ្ងៃទី០៥ខែឧសភានេះ ប៉ូលិស​ថៃបាន​រឹបអូស​ទឹកអប់​ម៉ាកល្បីៗ​ក្លែងក្លាយ​ជាង ២៨​ពាន់ដប​ពី​ឃ្លាំង​សន្និធិ​​ (ស្តុក) ក្នុង​ទីក្រុង​បាងកក និង​ចាប់ខ្លួន​ជនជាតិ​ចិន​ម្នាក់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​ខុសច្បាប់​។

(រូបភាព៖ The Nation)

លោក វរសេនីយ៍ទោ Thanthawat Anurakniyom អធិការនៃកងពលលេខ៤ ពីនាយកដ្ឋានប៉ូលិសការពារអ្នកប្រើប្រាស់ (CPPD) បាននិយាយថា មន្រ្តីបានធ្វើការត្រួតពិនិត្យនៅឃ្លាំងចំនួន៤ក្នុងទីក្រុងបាងកក ដែលជាកម្មសិទ្ធិរបស់ជនជាតិចិនម្នាក់កាលពីថ្ងៃទី ១ ខែឧសភាហើយបានរឹបអូសដបទឹកអប់ក្លែងក្លាយចំនួន ២៨,២៤៦ ដប។ ក្នុងចំណោមទឹកអប់ក្លែងក្លាយទាំងនោះមានមានឈ្មោះម៉ាកល្បីៗដូចជា Louis Vuitton, Burberry Hero, Coco Chanel Paris និង YSL។

ប៉ូលិសក៏បានឆែកឆេរផ្ទះជួលមួយកន្លែងទៀត ដែលជាកម្មសិទ្ធិរបស់ជនសង្ស័យជនជាតិចិន នៅក្នុងសង្កាត់ Thonburi នៃទីក្រុងបាងកក និងរឹបអូសបានភស្តុតាងបន្ថែមទៀត។

(រូបភាព៖ The Nation)

គួរបញ្ជាក់ថាមុនឈានដល់ការរឹបអូសទ្រង់ទ្រាយធំនេះ គឺធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចាប់​ខ្លួន​បុរស​ថៃ​ម្នាក់​ក្នុង​ខែ​មីនា​ដោយ​ចោទ​ប្រកាន់​ពី​បទ​លក់​ទឹក​អប់​ក្លែងក្លាយ។

ប៉ូលិស​ចោទ​ថា ជនសង្ស័យ​បាន​នាំ​ចូល​ទឹកអប់​គ្មាន​ម៉ាក​គុណភាព​ទាប រួច​យក​មក​វេចខ្ចប់​លក់​បន្ត​នៅ​ប្រទេស​ថៃ។
សរុបមក មន្ត្រីរឹបអូសបានទឹកអប់ និងគ្រឿងសម្អាងក្លែងក្លាយចំនួន ៣៤៨០៦ ដែលមានតម្លៃប៉ាន់ស្មានផ្លូវ ៤.៣៦ លានបាត (​១៣ម៉ឺនដុល្លារជាង)។

ជនសង្ស័យ​ត្រូវ​បាន​ចាប់​ខ្លួន​និង​ចោទ​ប្រកាន់​ពី​បទ លក់គ្រឿងសម្អាងដោយគ្មានអាជ្ញាប័ណ្ណ លក់ផលិតផលក្លែងក្លាយ
ខណៈប៉ូលិស​សង្ស័យ​ថា ជនសង្ស័យបាន​ចែកចាយ​របស់​ក្លែងក្លាយ​តាម​បណ្តាញ​អន​ឡាញ និង​លក់​រាយ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ៕

(រូបភាព៖ The Nation)
(រូបភាព៖ The Nation)

អត្ថបទ៖ ប៊ុន សុភាព

The post ប៉ូលិសថៃរឹបអូសបានទឹកអប់ម៉ាកល្បីៗក្លែងក្លាយជិត៣ម៉ឺនដប appeared first on Kampuchea Thmey Daily.