បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆក់
ការបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញនៃ... The post បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆក់ appeared first on Kampuchea Thmey Daily.
នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យម្នាក់ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់ខ្សែ ក មាសជនរងគ្រោះ។
ការបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ នៅមូលដ្ឋានសង្កាត់គោករកា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ មឿន ដែនឧត្តម ហៅ ឧត្តម ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ (ធ្លាប់ជាប់ពន្ធនាគារ)។ ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងនគរបាលបានដកហូត ម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-3894 ជាមធ្យោបាយធ្វើសកម្មភាព។
សូមបញ្ជាក់ថា កាលបីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ជនសង្ស័យបានធ្វើសកម្មភាពឆក់ខ្សែកមាសពីជនរងគ្រោះបានសម្រេចនៅចំណុចផ្លូវបេតុងលេខ១៩២៨ ភូមិក្លូផ្អែម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ៕
អត្ថបទ៖ សំណាង
The post បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីឆក់ appeared first on Kampuchea Thmey Daily.