នឹកស្មានមិនដល់! ចប់ព្រឹត្តិការណ៍ យុវជនកម្ពុជា ធ្លាក់ទៅលេខ៤ក្នុងពូល
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) មិនទទួលឱកាសអ៊ុតលេខ២ល្អបំផុតក្នុងពូលទេ បន្ទាប់ពីចាញ់ ហ្វីលីពីន ០-២ The post នឹកស្មានមិនដល់! ចប់ព្រឹត្តិការណ៍ យុវជនកម្ពុជា ធ្លាក់ទៅលេខ៤ក្នុងពូល appeared first on Kampuchea Thmey Daily.
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៧ឆ្នាំ (U17) មិនទទួលឱកាសអ៊ុតលេខ២ល្អបំផុតក្នុងពូលទេ បន្ទាប់ពីចាញ់ ហ្វីលីពីន ០-២ បានធ្វើឲ្យធ្លាក់ទៅលេខ៤ក្នុងពូល B ពានរង្វាន់ AFC U17 Asian Cup ឆ្នាំ២០២៥។
ថ្ងៃនេះកម្ពុជាលេងមិនបានល្អទាល់តែសោះទាំងបច្ចេកទេស ស្មារតីក្រុម និងកិច្ចសហការ បើប្រៀបធៀបនឹងការប្រកួត៣លើកមុន។ ៤ប្រកួតរបស់កម្ពុជាគឺឈ្នះ បង់ក្លាដែស ១-០, ឈ្នះ ម៉ាកាវ ១-០, ចាញ់ អាហ្វហ្គានីស្ថាណ ១-៣ និងចាញ់ ហ្វីលីពីន ០-២។
អ្វីដែលនឹកស្មានមិនដល់ ហ្វីលីពីន មាន៦ពិន្ទុស្មើកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ២ក្នុងពូល ប៉ុន្តែក៏អស់ឱកាសអ៊ុតក្រុមលេខ២ល្អបំផុតដែរ។ បង់ក្លាដែស មាន៦ពិន្ទុ ឈរលេខ៣ក្នុងពូល ខណៈលេខ១គឺ អាហ្វហ្គានីស្ថាន ដែលមាន១២ពិន្ទុពេញ បានឡើងទៅជុំផ្តាច់ព្រ័ត្រ។
បរាជ័យក្រោមថ្វីជើង ហ្វីលីពីន ០-២ បានក្លាយជាការប្រកួតដ៏អាក្រក់បំផុតក្នុងចំណោម៤ប្រកួតរបស់កម្ពុជា នៅក្នុងពូល B ពានរង្វាន់ AFC U17 Asian Cup ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១៩ ដល់ទី២៧ ខែតុលា ឆ្នាំ២០២៤។
នៅឆ្នាំ២០២៤នេះ ក្រុមយុវជនជម្រើសជាតិកម្ពុជាបានលេងពានរង្វាន់អន្តរជាតិ៣ផ្សេងគ្នាគឺ U16 ក្នុងពានរង្វាន់ AFF U16 Championship នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែមិថុនា, U20 លេងក្នុងពាន AFF U20 Asian Cup នៅឆាយនីស តៃប៉ិ កាលពីដើមខែតុលានេះ និង U17 លេងក្នុងពាន AFC U17 Asian Cup ដែលខ្លួនឯងធ្វើម្ចាស់ផ្ទះគឺជាការបង្ហាញសមត្ថភាពអន់ជាងការបង្ហាញខ្លួននៅក្រៅប្រទេស៕
អត្ថបទ៖ វិរបុត្រ
The post នឹកស្មានមិនដល់! ចប់ព្រឹត្តិការណ៍ យុវជនកម្ពុជា ធ្លាក់ទៅលេខ៤ក្នុងពូល appeared first on Kampuchea Thmey Daily.