ទីក្រុងមូស្គូប្រតិកម្ម ទៅនឹងការអះអាងរបស់លោក Trump ដើម្បីបញ្ចប់សង្គ្រាម
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ប្រធានាធិបតីអាមេរិកឈ្នះឆ្នោតថ្មី លោក Donald Trump និងការសន្យាដើម្បីបញ្ចប់ជម្លោះអន្តរជាតិ គួរតែត្រូវបានគាំទ្រដោយសកម្មភាពជាក់ស្តែង នៅពេលដែលគាត់ត្រឡប់ទៅសេតវិមានវិញ។ រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលសុន្ទរកថា របស់គាត់កាលពីថ្ងៃពុធដែលគាត់ បានប្រកាសជ័យជម្នះនៅក្នុង ការបោះឆ្នោតអាមេរិក លោក Trump ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ថា ៖យើងនឹងមិនមានសង្រ្គាមទេ លើកលែងតែយើងកម្ចាត់ ISIS (រដ្ឋអ៊ីស្លាម / IS)។ បុរសអាយុ៧៨ឆ្នាំរូបនេះ បានច្រានចោលការអះអាងរបស់គូប្រជែង របស់គាត់ថាគាត់នឹងចាប់ផ្តើមសង្រ្គាម នៅពេលដែលគាត់ត្រលប់មកកាន់តំណែងវិញ ដោយពោលបែបនេះថា៖ខ្ញុំនឹងមិនចាប់ផ្តើមសង្គ្រាមទេប៉ុន្តែ ខ្ញុំនឹងបញ្ឈប់សង្គ្រាម។ នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើការសន្យារបស់លោក Trump លោកស្រី Zakharova បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 24 ថា ៖ជាការពិតណាស់ កិច្ចការងារទាំងនេះត្រូវតែធ្វើតាមដោយសកម្មភាព សកម្មភាពជាក់ស្តែង។ យោងតាមអ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា សហគមន៍អន្តរជាតិនឹងធ្
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយថា ប្រធានាធិបតីអាមេរិកឈ្នះឆ្នោតថ្មី លោក Donald Trump និងការសន្យាដើម្បីបញ្ចប់ជម្លោះអន្តរជាតិ គួរតែត្រូវបានគាំទ្រដោយសកម្មភាពជាក់ស្តែង នៅពេលដែលគាត់ត្រឡប់ទៅសេតវិមានវិញ។
រំលឹកឡើងវិញដែរថាក្នុងអំឡុងពេលសុន្ទរកថា របស់គាត់កាលពីថ្ងៃពុធដែលគាត់ បានប្រកាសជ័យជម្នះនៅក្នុង ការបោះឆ្នោតអាមេរិក លោក Trump ក៏បានបញ្ជាក់ផងដែរថា ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ថា ៖យើងនឹងមិនមានសង្រ្គាមទេ លើកលែងតែយើងកម្ចាត់ ISIS (រដ្ឋអ៊ីស្លាម / IS)។
បុរសអាយុ៧៨ឆ្នាំរូបនេះ បានច្រានចោលការអះអាងរបស់គូប្រជែង របស់គាត់ថាគាត់នឹងចាប់ផ្តើមសង្រ្គាម នៅពេលដែលគាត់ត្រលប់មកកាន់តំណែងវិញ ដោយពោលបែបនេះថា៖ខ្ញុំនឹងមិនចាប់ផ្តើមសង្គ្រាមទេប៉ុន្តែ ខ្ញុំនឹងបញ្ឈប់សង្គ្រាម។
នៅពេលត្រូវបានសួរឱ្យធ្វើអត្ថាធិប្បាយ លើការសន្យារបស់លោក Trump លោកស្រី Zakharova បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Russia 24 ថា ៖ជាការពិតណាស់ កិច្ចការងារទាំងនេះត្រូវតែធ្វើតាមដោយសកម្មភាព សកម្មភាពជាក់ស្តែង។
យោងតាមអ្នកនាំពាក្យដដែលបានឲ្យដឹងទៀតថា សហគមន៍អន្តរជាតិនឹងធ្វើការវិនិច្ឆ័យ លើតំណែងប្រធានាធិបតីអាណត្តិទីពីររបស់លោក Trump ដោយផ្អែកលើអ្វីដែលគាត់ធ្វើ ជាជាងអ្វីដែលគាត់និយាយ៕
ប្រែសម្រួល៖ ស៊ុន លី