ថ្ងៃទី២នៃពិធីបុណ្យអុំទូកនៅភ្នំពេញ មានមហាជនចូលរួមកេីនលេីស២ដង បេីប្រៀបធៀបទៅនឹងថ្ងៃទី១
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងថ្ងៃទី២ក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ បានកើនឡើងលើសពី២ នៃចំនួនភ្ញៀវទេសចរថ្ងៃទី១... The post ថ្ងៃទី២នៃពិធីបុណ្យអុំទូកនៅភ្នំពេញ មានមហាជនចូលរួមកេីនលេីស២ដង បេីប្រៀបធៀបទៅនឹងថ្ងៃទី១ appeared first on Kampuchea Thmey Daily.
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងថ្ងៃទី២ក្នុងពិធីបុណ្យអុំទូក សំពះព្រះខែ និងអកអំបុក នៅរាជធានីភ្នំពេញ បានកើនឡើងលើសពី២ នៃចំនួនភ្ញៀវទេសចរថ្ងៃទី១។
លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅយប់ថ្ងៃទី១៥ វិច្ឆិកាថា សម្រាប់ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសប្រមាណ២លាន២សែននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព។ មានន័យថា បានកេីនឡើងលេីស២ដង បេីប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យ អុំទូក ថ្ងៃទី១។
លោកស្រីបានបន្តថា ចំពោះការងារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់និងរៀបរយក្រោមការយកចិត្តទុកដាក់ខ្ពស់បំផុតពីលោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញរួមជាមួយថ្នាក់ជាតិ និងកងកម្លំាងនិងគ្រប់ផ្នែកដែលពាក់ព័ន្ធ គឺមានសន្តិសុខសណ្តាប់ល្អ ពុំមានបញ្ហាអ្វីកេីតឡេីងគួរអោយកត់សម្គាល់នោះទេ។
គួររំលឹកថា កាលពីថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែនិងអកអំបុកឆ្នាំ២០២៤នេះ មានបងប្អូនប្រជាពលរដ្ឋខ្មែរនិងជនបរទេស ប្រមាណ១លាន១សែននាក់បានចូលរួមទស្សនាកម្សាន្តប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព៕
អត្ថបទ៖ ស្រីរ័ត្ន
The post ថ្ងៃទី២នៃពិធីបុណ្យអុំទូកនៅភ្នំពេញ មានមហាជនចូលរួមកេីនលេីស២ដង បេីប្រៀបធៀបទៅនឹងថ្ងៃទី១ appeared first on Kampuchea Thmey Daily.