តុលាការ ឃុំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី បណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ មួង ឃីម និងជនត្រូវចោទ អ៊ុត ធី និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន The post តុលាការ ឃុំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី បណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ appeared first on Kampuchea Thmey Daily.
តាមរយៈសេចក្ដីប្រកាសព័ត៌មាន អ្នកនាំពាក្យឱ្យដឹងថា បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ មួង ឃីម និងជនត្រូវចោទ អ៊ុត ធី និងពិនិត្យភស្តុតាង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនបណ្តោះអាសន្ន លើជនត្រូវចោទទាំងពីរនាក់ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់។
ក្នុងសេចក្ដីប្រកាសព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ចុះថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណីជំនួញឥទ្ធិពលសកម្ម, ជំនួញឥទ្ធិពលអកម្ម និង សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម ដែលមានជនត្រូវចោទមានខ្លួនចំនួន ២នាក់ គឺ ១.ឈ្មោះ អ៊ុត ធី ភេទប្រុស អាយុ ៦៦ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលសកម្ម និង២.ឈ្មោះ មួង ឃីម ភេទប្រុស អាយុ ៦១ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម។
តាមអ្នកនាំពាក្យ ក្រៅពីជនជាប់ចោទ មួង ឃីម និងជនជាប់ចោទ អ៊ុត ធី នៅមានជនជាប់ចោទ២នាក់ទៀត គឺ ១.ឈ្មោះ ដួង ដារា ភេទប្រុស អាយុ ៥៦ឆ្នាំ បច្ចុបប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារ ត្រូវបានចោទប្រកាន់ពីបទ ជំនួញឥទ្ធិពលអកម្ម និង២.ឈ្មោះ លី សាម៉េត ភេទប្រុស អាយុ ៧១ឆ្នាំ បច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារ ត្រូវបាន ចោទប្រកាន់ពីបទ សមគំនិតក្នុងបទជំនួញឥទ្ធិពលអកម្ម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងខេត្តកំពង់ឆ្នាំង កាលពីអំឡុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមមាត្រា ២៩ មាត្រា ៥៩៥ មាត្រា ៥៩៦ មាត្រា ៦០៦ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ៣២ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ៕
The post តុលាការ ឃុំខ្លួនលោក មួង ឃីម និងឧកញ៉ា អ៊ុត ធី បណ្ដោះអាសន្ន ដើម្បីបន្តការស៊ើបសួរ appeared first on Kampuchea Thmey Daily.