តារាសម្ដែង Song Jae-rim ទទួលមរណភាពក្នុងអាយុ ៣៩ ឆ្នាំ
Song Jae Rim ត្រូវបានគេប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ដោយគាត់មានអាយុ ៣៩ឆ្នាំ... The post តារាសម្ដែង Song Jae-rim ទទួលមរណភាពក្នុងអាយុ ៣៩ ឆ្នាំ appeared first on Kampuchea Thmey Daily.
យោងតាមប្រព័ន្ធផ្សព្វផ្សាយ OSEN បានឲ្យដឹងថា Song Jae Rim ត្រូវបានគេប្រទះឃើញស្លាប់កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ក្នុងអាយុ ៣៩ឆ្នាំ។ ពិធីបុណ្យសពនឹងធ្វើឡើងនៅ Yeouido នៅថ្ងៃទី ១៤ ខែវិច្ឆិកាវេលាម៉ោង ១២ យប់។ ប៉ុន្តែកន្លែងបញ្ចុះសពមិនទាន់ត្រូវបានកំណត់នៅឡើយទេ។
យ៉ាងណា មូលហេតុនៃការស្លាប់របស់តារាសម្ដែងកូរ៉េរូបបនេះ គេនៅពុំទាន់ដឹងនូវឡើយទេ។
កើតនៅឆ្នាំ ១៩៨៥ Song Jae-rim ទទួលបានភាពល្បីល្បាញក្នុងឆ្នាំ ២០១២ ជាមួយនឹងរឿងភាគរបស់ MBC ដែលមានចំណងជើងថា “Moon Embracing the Sun” ។ លោកបានបន្តសម្តែងក្នុងរឿងភាគជាច្រើនដូចជារឿង “Cool Guys, Hot Ramen”, “Inspiring Generation”, “Two Weeks”, “Goodbye Mr. Black”, “Unkind Ladies”, “Our Gap-soon”, “Surfing House” ”, “I Wanna Hear Your Song” និង “Queen Woo”។ គាត់ក៏បានបង្ហាញខ្លួននៅក្នុងខ្សែភាពយន្តជាច្រើនដូចជា “Grand Prix”, “The Suspect” និង “Yaksha: Ruthless Operations” ។
ថ្មីៗនេះថែមទៀត គាត់បានឡើងឆាកក្នុងរឿង “La Rose de Versailles” ដែលបានបញ្ចប់នៅថ្ងៃទី ១៣ ខែតុលា។ ស្នាដៃចុងក្រោយរបស់គាត់ “My Military Valentine” ត្រូវបានចេញផ្សាយនៅលើវេទិកា OTT Rakuten Viki ក្នុងខែមិថុនា។
គាត់ក៏បានមានឥទ្ធិពលខ្លាំងនៅក្នុងកម្មវិធីចម្រុះ ដោយបង្ហាញពីភាពទាក់ទាញរបស់គាត់នៅលើកម្មវិធីជាច្រើនរួមមាន “We Got Married” “House Cook Master Baek” និង “Sixth Sense” ។ គាត់បានទទួលពានរង្វាន់ “គូស្វាមីភរិយាល្អបំផុត” នៅកម្មវិធី MBC Entertainment Awards ឆ្នាំ ២០១៤និង ពានរង្វាន់សម្តែងពិសេស តួសម្តែងក្នុងរឿងភាគ នៅកម្មវិធី SBS Drama Awards ឆ្នាំ ២០១៦ ដោយបង្ហាញពីភាពប៉ិនប្រសប់របស់គាត់ក្នុងវិស័យផ្សេងៗគ្នា៕
អត្ថបទ៖ សាង ស្រីល័ក្ខ
The post តារាសម្ដែង Song Jae-rim ទទួលមរណភាពក្នុងអាយុ ៣៩ ឆ្នាំ appeared first on Kampuchea Thmey Daily.