តម្លៃប្រេងឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរ
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៣,៧ ភាគរយ។ The post តម្លៃប្រេងឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរ appeared first on Kampuchea Thmey Daily.
តម្លៃប្រេងបានកើនឡើងជាង ១ ដុល្លារ ពេលបញ្ចប់ការជួញដូរកាលពីថ្ងៃសុក្រ ដោយធ្វើឱ្យតម្លៃកើនឡើងជាង ៤ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ា និងភាពស្រពិចស្រពិលនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាដើមខែក្រោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
តម្លៃប្រេងឆៅនាពេលអនាគត ម៉ាក Brent បានកើនឡើង ១,៦៧ ដុល្លារ ឬ ២,២៥ ភាគរយ ដោយបញ្ចប់ការជួញដូរនៅ ៧៦,០៥ ដុល្លារ/បារ៉ែល។ ចំណែកឯតម្លៃប្រេងឆៅអាមេរិកម៉ាក West Texas Intermediate (WTI) វិញ បានកើនឡើង ១,៥៩ ដុល្លារ ឬ ២,២៧ ភាគរយ ដោយបញ្ចប់ការជួញដូរនៅ ៧១,៧៨ ដុល្លារ/បារ៉ែល។
ក្នុងអត្រាប្រចាំសប្ដាហ៍ តម្លៃប្រេងម៉ាក Brent បានកើនឡើង ៤ ភាគរយ ខណៈតម្លៃប្រេងម៉ាក WTI បានកើនឡើង ៣,៧ ភាគរយ។ យ៉ាងណាមិញ កាលពីសប្ដាហ៍មុន តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ៧ ភាគរយ ក្នុងអត្រាប្រចាំសប្ដាហ៍ ដោយសារតែក្ដីបារម្ភពីកម្សោយតម្រូវការ និងការរំពឹងទុកពីដំណោះស្រាយនៃជម្លោះមជ្ឈិមបូព៌ា។
យ៉ាងណាមិន សម្រាប់សប្ដាហ៍នេះ តម្លៃប្រេងបានហក់ឡើងមកវិញ ដោយសារតែជម្លោះមជ្ឈិមបូព៌ាកាន់តែកើនកម្ដៅ ខណៈមានសេចក្ដីរាយការណ៍នៅព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅកម្ពុជា) ថាអ៊ីស្រាអែលបានវាយប្រហារសងសឹកលើអ៊ីរ៉ង់ ដោយកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធ ខណៈបន្តជម្លោះជាមួយក្រុមហាម៉ាស់របស់ប៉ាឡេស្ទីន និងហេសប៊ូឡារបស់លីបង់ជាដើម។ ជាមួយគ្នានោះ ការបោះឆ្នោតសកលនៅអាមេរិកដែលខិតកាន់តែជិតមកដល់ កំពុងបន្ថែមភាពស្រពិចស្រពិលសម្រាប់វិនិយោគិន៕
The post តម្លៃប្រេងឡើងជាង ២ ភាគរយ ពេលបញ្ចប់ការជួញដូរ appeared first on Kampuchea Thmey Daily.