ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ ៥៣-៥៤
ជំនន់ទឹកភ្លៀងបាននិងកំពុងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ... The post ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ ៥៣-៥៤ appeared first on Kampuchea Thmey Daily.
ជំនន់ទឹកភ្លៀងបាននិងកំពុងហូរកាត់លើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ ៥៣ និង៥៤ ក្នុងស្រុកគងពិសី និងព្រំប្រទល់ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជាប់ព្រំប្រទល់ជាមួយស្រុកសំរោង ខេត្តតាកែវ។ តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងនៅថ្ងៃទី៤វិច្ឆិកានេះថា ជំនន់ទឹកភ្លៀងនេះ គឺដោយសារមួយរយៈប៉ុន្មានថៃ្ងនេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ រហូតបង្កជាទឹកជំនន់ហូរកាតផ្លូវជាតិលេខ៣តែម្ដង។
របាយការណ៍បន្ថែមថា នៅថ្ងៃទី៤វិច្ឆិកានេះដែរ កងកម្លាំងនគរបាល គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះអន្ដរាគមន៍សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចទឹកលិចបានមួយផ្នែក មួយចំហៀងផ្លូវជាតិលេខ៣។
ជាមួយនឹងករណីគ្រោះទឹកជំនន់នេះ កម្លាំងអាជ្ញាធរក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន និងផ្អាកការបើកបររថយន្ដធន់ធ្ងន់ឆ្លងកាត់មួយរយៈ ដើម្បីរង់ចាំទឹកស្រកដូចស្ថានភាពដើម ចំណែកបញ្ហាផ្សេងៗមិនទាន់បង្កបញ្ហាគ្រោះថ្នាក់ខូចខាតដល់អាយុជីវិតសត្វ ឬទ្រព្យសម្បត្តិនោះទេ៕
The post ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣ចន្លោះគីឡូម៉ែត្រ ៥៣-៥៤ appeared first on Kampuchea Thmey Daily.