ចិន នឹងជួយអភិវឌ្ឍ កំណាត់ផ្លូវជាតិលេខ៧ និងប្រព័ន្ធលូ នៅខេត្តព្រះសីហនុ
ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិន បានឯកភាពជាជំហាន លើការជួយកម្ពុជា អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ។ នេះជាការអះអាង របស់លោកទូតចិន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។ក្នុងឱកាសនោះ លោក វ៉ាង វិនពិន មានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនព័ត៌មានល្អមួយគឺ ភាគីចិនបានឯកភាពជួយ ភាគីកម្ពុជា អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ ជំហានទី២ ក្នុងគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកង្វក់ នៅខេត្តព្រះសីហនុ និងសហការជាមួយភាគីកម្ពុជា ដើម្បីពន្លឿនបែបបទពាក់ព័ន្ធ ជំរុញឱ្យគម្រោងទាំង២នេះ ដាក់ការដ្ឋាន […]
ភ្នំពេញ៖ លោក វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា បានអះអាងថា ភាគីចិន បានឯកភាពជាជំហាន លើការជួយកម្ពុជា អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ និងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកខ្វក់នៅខេត្តព្រះសីហនុ ។
នេះជាការអះអាង របស់លោកទូតចិន ក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុង “ពិធីអបអរសាទរសមិទ្ធផលនានា ក្រោមគម្រោងជំនួយ របស់សាធារណរដ្ឋប្រជាមានិតចិន សម្រាប់ការកែលម្អបរិស្ថានសាលារៀន និងផ្គត់ផ្គង់សម្ភារៈបរិក្ខារអប់រំនៅកម្ពុជា” នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ ស្ថិតនៅវិទ្យាល័យពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម ។
ក្នុងឱកាសនោះ លោក វ៉ាង វិនពិន មានប្រសាសន៍ថា “ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមជម្រាបជូនព័ត៌មានល្អមួយគឺ ភាគីចិនបានឯកភាពជួយ ភាគីកម្ពុជា អនុវត្តគម្រោងធ្វើឱ្យប្រសើរឡើង កំណាត់ផ្លូវជាតិលេខ៧ ជំហានទី២ ក្នុងគម្រោងអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព្រឹត្តិកម្មទឹកកង្វក់ នៅខេត្តព្រះសីហនុ និងសហការជាមួយភាគីកម្ពុជា ដើម្បីពន្លឿនបែបបទពាក់ព័ន្ធ ជំរុញឱ្យគម្រោងទាំង២នេះ ដាក់ការដ្ឋាន សាងសង់ឱ្យបានឆាប់” ៕