ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា

រដ្ឋាភិបាលចិន ផ្ដល់រថយន្តចំនួន ៦គ្រឿង ព្រមទាំងសម្ភារៈ និងឯកសណ្ឋានសម្រាប់ប្រឆាំងបាតុកម្ម ដល់ក្រសួងមហាផ្ទៃកម្ពុជា The post ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា appeared first on Kampuchea Thmey Daily.

ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា

រដ្ឋាភិបាលចិន តាមរយៈក្រសួងសន្តិសុខសាធារណៈ បានផ្ដល់រថយន្តចំនួន ៦គ្រឿង ព្រមទាំងសម្ភារៈ និងឯកសណ្ឋានសម្រាប់ប្រឆាំងបាតុកម្ម ដល់ក្រសួងមហាផ្ទៃកម្ពុជា។

ពិធីប្រគល់-ទទួលសម្ភារៈនគរបាល ជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិនជូនក្រសួងមហាផ្ទៃកម្ពុជា បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ក្រោមវត្តមានរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។

សម្ភារៈដែលជាជំនួយរបស់ក្រសួងសន្តិសុខសាធារណៈចិន ផ្តល់ជូនក្រសួងមហាផ្ទៃកម្ពុជា រួមមាន រថយន្តដឹកកងកម្លាំង ចំនួន ៦គ្រឿង​ ដំបងរលាស់ចំនួន ៥០០ដើម ខែលចំនួន ៥០០សម្រាប់ ដំបងឆក់ចំនួន ៥០០ដើម ឯកសណ្ឋានប្រឆាំងបាតុកម្មចំនួន ៥០០កំប្លេ វ៉ាលីសុវត្ថិភាពការពារថ្នាក់ដឹកនាំចំនួន ២០វ៉ាលី និងវ៉ាលីពិនិត្យកន្លែងកើតហេតុចំនួន ៣០០ វ៉ាលី សរុបជាទឹកប្រាក់ស្មើនឹង ៥លានយ៉ន់៕

The post ចិនផ្ដល់រថយន្ត និងសម្ភារៈប្រឆាំងបាតុកម្មដល់ក្រសួងមហាផ្ទៃកម្ពុជា appeared first on Kampuchea Thmey Daily.