គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់
គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់... The post គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់ appeared first on Kampuchea Thmey Daily.
គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានជារឿយៗ ដោយសារតែកត្តា អាកាសធាតុ រួមជាមួយមនុស្ស និង យានយន្ត ដែលភាគច្រើនបើកបរខ្វះការប្រុងប្រយ័ត្ន បើកហួសល្បឿន មិនគោរពភ្លើងស្តុបជាដើម។
ជាក់ស្ដែងកាលពីទៀបភ្លឺឈានចូលថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមវេលាម៉ោង ១០ យប់ រហូតដល់ម៉ោង ០៤ ទៀបភ្លឺ មានមនុស្សស្លាប់រហូតទៅដល់ ០២ នាក់ និង រងរបួសធ្ងន់ ០២ នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ០៣ ទីតាំងផ្សេងគ្នា។
ករណីទី ០១ ៖ យុវជន ០២ នាក់ ជិះម៉ូតូឌុបគ្នាល្បឿនលឿន តាមបណ្ដោយផ្លូវជាតិលេខ ០៦ អា ក្នុងសង្កាត់ព្រែកលៀប ខណៈមេឃកំពុងភ្លៀង បណ្តាលឲ្យចាប់ហ្វ្រាំងមិនជាប់ ជ្រុលបុកគូទរថយន្ត បោកក្បាលស្លាប់ម្នាក់ និងរងរបួសបាក់ជើងម្នាក់។
ករណីទី ០២ ៖ បុរសម្នាក់ ជិះម៉ូតូ តាមបណ្ដោយផ្លូវព្រៃស ក្នុងសង្កាត់ព្រៃស ស្របពេលមេឃរលឹមតិចៗ ជិះមកដល់ខាងមុខចំណុចដីឡូត៍មួយកន្លែង ស្រាប់តែរអិលដួលបោកក្បាលស្លាប់នៅនឹងកន្លែង។
ករណីទី ០៣ ៖ យុវជនម្នាក់ ជិះម៉ូតូតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ក្នុងល្បឿនយ៉ាងលឿន ទៅបុករថយន្តកំពុងឈប់ស្តុប បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។
ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ប្រជាពលរដ្ឋទាំងអស់ ត្រូវបើកបរបង្កើននូវការប្រុងប្រយ័ត្ន ត្រូវពាក់មួកសុវត្ថិភាព គោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ជៀសវាងមានការគ្រោះថ្នាក់ដល់ខ្លួនឯង និង អ្នកដទៃ៕
អត្ថបទ ៖ រដ្ឋា
The post គ្រោះថ្នាក់ចរាចរណ៍ ០៣ ករណីផ្សេងគ្នា មនុស្សស្លាប់ ០២ នាក់ និង របួសធ្ងន់ ០២ នាក់ appeared first on Kampuchea Thmey Daily.