គុនខ្មែរនៅរុស្ស៊ីបន្តឆ្ពោះទៅមុខ ខណៈសាកលវិទ្យាល័យរដ្ឋមួយបង្កើតក្លិបប្រដាល់គុនខ្មែរ
កីឡាប្រដាល់គុនខ្មែរ នៅប្រទេសរុស្ស៊ី បានឈានឆ្ពោះទៅមួយកម្រិតទៀតហើយ បន្ទាប់ពីសាកលវិទ្យាល័យ State Academic University The post គុនខ្មែរនៅរុស្ស៊ីបន្តឆ្ពោះទៅមុខ ខណៈសាកលវិទ្យាល័យរដ្ឋមួយបង្កើតក្លិបប្រដាល់គុនខ្មែរ appeared first on Kampuchea Thmey Daily.

កីឡាប្រដាល់គុនខ្មែរ នៅប្រទេសរុស្ស៊ី បានឈានឆ្ពោះទៅមួយកម្រិតទៀតហើយ បន្ទាប់ពីសាកលវិទ្យាល័យ State Academic University of the Humanities នៅទីក្រុងមូស្គូ បានសម្រេចបង្កើតក្លិបប្រដាល់គុនខ្មែរដើម្បីបង្ហាត់ដល់សិស្សនិស្សិត និងបុគ្គលិករបស់ខ្លួន។

យោងតាមលោក ពេជ្រឃុន បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសរុស្ស៊ី បានរៀបរាប់ថា ៖«ដើម្បីផ្សព្វផ្សាយក្បាច់គុនខ្មែរឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ ថ្ងៃនេះ ខ្ញុំបានមកធ្វើជាសាក្សីក្នុងពិធីចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការបង្កើតក្លិប បង្ហាត់ក្បាច់គុនបុរាណខ្មែរដល់សិស្ស និស្សិត បុគ្គលិកសិក្សា រវាងនាយកសាកលវិទ្យាល័យ State Academic University of the Humanities in Moscow លោក Nikolay Promyslov និងប្រធានក្លិបគុនខ្មែរប្រចាំទីក្រុងមូស្គូ លោក Konstantin»។

កីឡាប្រដាល់គុនខ្មែរនៅប្រទេសរុស្ស៊ី មានសកម្មភាពផុលផុសខ្លាំងមែនទែនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីសហព័ន្ធគុនខ្មែរត្រូវបានបង្កើតឡើងប្រចាំប្រទេសរុស្ស៊ីដែលមានលោក Oleg Kudrinsky កាលពីឆ្នាំ២០១៨។ សហព័ន្ធគុនខ្មែរប្រចាំប្រទេសរុស្ស៊ីតែងតែរៀបចំកម្មវិធីប្រកួត ធ្វើបទបង្ហាញពីច្បាប់ទម្លាប់ និងបណ្តុះបណ្តាលកីឡាករ កីឡាការិនីជាច្រើននៅប្រទេសរុស្ស៊ី ហើយក៏បានចូលរួមប្រកួតគុនខ្មែរពិភពលោក២លើកហើយ៕



អត្ថបទ៖ វីរបុត្រ
ប្រភព៖ PichKhun Panha
The post គុនខ្មែរនៅរុស្ស៊ីបន្តឆ្ពោះទៅមុខ ខណៈសាកលវិទ្យាល័យរដ្ឋមួយបង្កើតក្លិបប្រដាល់គុនខ្មែរ appeared first on Kampuchea Thmey Daily.