ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤

ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥... The post ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤ appeared first on Kampuchea Thmey Daily.

ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤

កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​តុលា ឆ្នាំ ២០២៤ ក្រុម​ប្រឹក្សា​ខណ្ឌ​បឹង​កេងកង បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៥ អាណត្តិ​ទី ៤ របស់​ខ្លួន ដើម្បី​ពិនិត្យ និង​អនុម័ត​សេចក្ដីព្រាង​កំណត់ហេតុ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤ កន្លងមក និង​លើក​ទិសដៅ​ការងារ​បន្ត។

កិច្ចប្រជុំ​នេះ​ដែរ ធ្វើឡើង​ក្រោម​វត្តមាន លោក គឹម ឈុនអ៊ូ ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង , លោក សុខ សម្បត្តិ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង និង​មាន​ការ​ចូលរួម​ពី​សមាជិក-សមាជិកា​ក្រុមប្រឹក្សា​ខណ្ឌ ,លោក លោកស្រី ជា​អភិបាលរងខណ្ឌ នាយក នាយករង លោក​អធិការ មេបញ្ជាការ​កងរាជអាវុធហត្ថ ចៅសង្កាត់​ទាំង ៧ និង​មន្ត្រី​ចំណុះ​ជំនាញ​ជាច្រើន​ទៀត​ផង​ដែរ។

លោក សុខ សម្បត្តិ អភិបាល​ខណ្ឌ បាន​ឡើង​អាន​នូវ​របាយការណ៍​លើ​កិច្ច​ការងារ​ជាច្រើន​ដែល​រដ្ឋបាល​ខណ្ឌ​ទាំង​ថ្នាក់​សង្កាត់ និង​ខណ្ឌ​បាន​អនុវត្ត​សម្រេចបាន​លទ្ធផល​លើ​របៀបវារៈ​ការងារ ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី ៤ កន្លងទៅ ជូន​អង្គប្រជុំ​ជ្រាប។

លោក​អភិបាល បាន​ឱ្យ​ដឹង​ថា​ ទាំង​កិច្ច​ការងារ​បម្រើ​សេវា​តម្រូវការ​ឯកសារ , ការងារ​ការពារ​សន្តិ​សុខ រួម​ជាមួយ​កិច្ច​ផ្សេងៗ​ ទៀត ថ្នាក់រដ្ឋបាល​ខណ្ឌ​ បាន​យកចិត្តទុកដាក់​បំផុត ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ការ​ត្រូវការ​របស់​​ប្រជាពលរដ្ឋ ព្រោះ​ការងារ​ទាំងនេះ គឺជា​កាតព្វកិច្ច​របស់​អាជ្ញាធរ ត្រូវ​យកចិត្ត​ទុក​ដាក់​ខ្ពស់ បម្រើ​ដោយ​មិន​មាន​ការ​រារែក។

ក្នុង​អង្គប្រជុំ​ដដែល​នោះ ក៏មាន​មន្ត្រី បានលើកឡើង​ពី​ផល​ប្រឈម​មួយចំនួន នៃ​ការ​កិច្ចការងារ​ដែល​កំពុង​អនុវត្ត ដើម្បី​ជា​ការ​សុំ​គោលការណ៍ និង​ការ​បង្ហាញ​ទិសដៅ​បន្ត ដើម្បី​យកទៅអនុវត្ត​ឱ្យ​ការងារ​សម្រេច​បាន​ដោយ​ប្រសិទ្ធភាព។

លោក គឹម ឈុន​អ៊ូ ប្រធាន​ក្រុមប្រឹក្សា ក្រោយពី​បាន​ស្តាប់​របាយការណ៍​សម្រេច​ការងារ និង​ផល​ប្រឈម​ខ្លះ​រួចមក លោក​បាន​ឡើង​មានមតិ ផ្តល់​ជា​អនុសាសន៍​សម្ខាន់ៗ​ ជាច្រើន ដើម្បី​ជា​ទន់​សម្រាប់​ការ​យក​ទៅ​អនុវត្ត​កិច្ចការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ដើម្បីឱ្យ​ប្រសិទ្ធភាព​ការងារ កាន់តែ​ល្អ​ប្រសើរ​ឡើង ពិសេស​សម្រាប់​មន្ត្រី​ក្មេងៗ​ ជំនាន់​ក្រោយៗ។

លោក​ប្រធាន​ក្រុមប្រឹក្សា ណែ​នាំ​ឱ្យ​អាជ្ញាធរ ត្រូវ​បន្ត​ការ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដោះស្រាយ​ទុក្ខ​កង្វល់​របស់​ពលរដ្ឋ ពិសេស​សំណើ​សំណូមពរ​ផ្សេងៗ ដែល​ពួកគាត់​ស្នើ​សុំ​រក​កិច្ច​អន្តរាគមន៍ គឺ​ត្រូវតែ​ដោះស្រាយ​ជូន​ឱ្យ​បាន​ទាន់​ពេលវេលា និង​ប្រកបដោយ​ប្រសិទ្ធភាព​ផង​ដែរ។ កត្តា​ទាំងនេះ​ហើយ គឺជា​អ្វីដែល​ប្រជាជន​ចង់បាន​ពី​អាជ្ញាធរ ហើយក៏​ជាការ​ឆ្លើយតប​ទៅនឹង​ការងារ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ផង​ដែរ៕

អត្ថបទ ៖ សុភា

The post ក្រុមប្រឹក្សាខណ្ឌបឹងកេងកង បើកកិច្ចប្រជុំសាមញ្ញលើកទី ៥ អាណត្តិទី ៤ appeared first on Kampuchea Thmey Daily.