ក្រសួងរ៉ែ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២១ វិច្ឆិកា ក្រោយបញ្ចប់អង្គសន្និបាត

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលនឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥” រយៈពេលពីរថ្ងៃគឺថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា និងត្រូវដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ ជាមួយគ្នានេះផងដែរ នៅក្នុងកម្មវិធីបិទសន្និបាត រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម អញ្ជើញជាអធិបតីផ្តល់នូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត សំដៅជំរុញបន្តវឌ្ឍនភាពនៃការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ បន្ទាប់ពីអង្គសន្និបាតត្រូវបានបញ្ចប់ ក្រសួងរ៉ែនិងថាមពល នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងចូលរួមយកព័ត៌មាន សូមធ្វើក

ក្រសួងរ៉ែ នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២១ វិច្ឆិកា ក្រោយបញ្ចប់អង្គសន្និបាត

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពលនឹងរៀបចំ “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៥” រយៈពេលពីរថ្ងៃគឺថ្ងៃទី២០-២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា និងត្រូវដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។

ជាមួយគ្នានេះផងដែរ នៅក្នុងកម្មវិធីបិទសន្និបាត រសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម អញ្ជើញជាអធិបតីផ្តល់នូវអនុសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់ ដើម្បីតម្រង់ទិសក្នុងការអភិវឌ្ឍវិស័យរ៉ែ ថាមពល និងប្រេងកាត សំដៅជំរុញបន្តវឌ្ឍនភាពនៃការ អនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

បន្ទាប់ពីអង្គសន្និបាតត្រូវបានបញ្ចប់ ក្រសួងរ៉ែនិងថាមពល នឹងរៀបចំសន្និសីទសារព័ត៌មាន នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០នាទីល្ងាច នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលមានបំណងចូលរួមយកព័ត៌មាន សូមធ្វើការចុះឈ្មោះជាមុន ជាមួយក្រុមការងារ ព័ត៌មាន និងប្រតិកម្មរហ័សរបស់ក្រសួងតាមរយៈលេខទំនាក់ទំនងលោក ហេង ហ៊លីហាន (Telegram: ០១៧ ៤៤៣ ០៣២) ដើម្បីទទួលបានប័ណ្ណចូលរួម កម្មវិធីសន្និសីទសារព័ត៌មានខាងលើនេះ៕