កូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់ដែរ

ធ្លាប់តែជាប្រទេសប្រកាន់គោលនយោបាយមិនផ្តល់ជំនួយទៅរដ្ឋដទៃដែលមានជម្លោះ ពេលនេះស្រាប់តែកូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធដោយផ្ទាល់ទៅឲ្យ... The post កូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់ដែរ appeared first on Kampuchea Thmey Daily.

កូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់ដែរ

ធ្លាប់តែជាប្រទេសប្រកាន់គោលនយោបាយមិនផ្តល់ជំនួយទៅរដ្ឋដទៃដែលមានជម្លោះ ពេលនេះស្រាប់តែកូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធដោយផ្ទាល់ទៅឲ្យអ៊ុយក្រែនដែរ ព្រោះតែវត្តមានទាហានកូរ៉េខាងជើងនៅជួយរុស្ស៊ីក្នុងសមរភូមិ។

ទាហានកូរ៉េខាងជើង (រូបថត៖ AP)

ក្នុងសេចក្តីប្រកាសរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, ឥឡូវនេះអ្វីៗគឺអាស្រ័យលើកូរ៉េខាងជើងថាតើពួកគេលូកដៃចូលជម្លោះរុស្ស៊ី-អ៊ុយក្រែនជ្រៅកម្រិតណា។ បន្ទាប់មក យើងនឹងពិភាក្សាគ្នាអំពីយុទ្ធសាស្រ្តជួយអ៊ុយក្រែន តាមដំណាក់កាល។ នេះមានន័យថា ទីក្រុងសេអ៊ូល ប្រហែលជាមិនច្រានចោលលទ្ធភាពនៃការបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់នោះទេ។

ស្របពេលជាមួយគ្នានោះ លោក Yoon ក៏បង្ហើបផងដែរថា លោកបានពិភាក្សាបញ្ហាកូរ៉េខាងជើង ជាមួយប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អាមេរិក ដូណាល់ ត្រាំ រួចហើយ ព្រមទាំងពិភាក្សាអំពីការរៀបចំកិច្ចប្រជុំមួយ នាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol (រូបថត៖ AP)

ការលើកឡើងរបស់ប្រធានាធិបតីកូរ៉េខាងត្បូង កើតឡើងត្រឹមមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Rustem Umerov ប្រាប់ប៉ុស្តិ៍ទូរទស្សន៍កូរ៉េខាងត្បូង KBS ថា កងទ័ពរបស់គាត់ មាន​ការ​ប៉ះ​ទង្គិចទ្រង់ទ្រាយតូចជាមួយទាហានកូរ៉េខាងជើង។

ប្រសិនបើជាការពិត វានឹងក្លាយជាការ​ប៉ះ​ទង្គិច​លើកដំបូងចាប់តាំងពីកូរ៉េខាងត្បូងបានធ្វើការអះអាងកាលពីខែមុនថា ទីក្រុងព្យុងយ៉ាងបាន​បញ្ជូន​ទាហានរាប់ពាន់នាក់ទៅកាន់ប្រទេសរុស្ស៊ី ដោយ​បានចូលរួមក្នុង​សង្គ្រាម​រយៈពេល​ជិត​៣​ឆ្នាំ​​​​របស់​ក្រុង​មូស្គូ​​ប្រឆាំង​​នឹង​អ៊ុយក្រែន។

តាមការបញ្ជាក់ពីក្រសួងការពារជាតិកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារសប្តាហ៍, មានទាហានកូរ៉េខាងជើងរហូតដល់ទៅ១​ម៉ឺន​នាក់ឯណោះ ដែលត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសរុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ ទាំងកូរ៉េខាងជើង និងរុស្ស៊ី សុទ្ធតែមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់នេះ ខណៈ​វិមានក្រឹមឡាំងបានអះអាង​ពី​សិទ្ធិរបស់ខ្លួនក្នុងការកសាងទំនាក់ទំនងជាមួយទីក្រុងព្យុងយ៉ាង ដោយពណ៌នាថាវាជាបញ្ហានៃអធិបតេយ្យភាពរបស់រុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ៊ុយក្រែន៖ ការ​ប៉ះទង្គិច​ជាមួយ​ទ័ព​កូរ៉េ​ខាង​ជើង​លើក​ដំបូង បានបើក​ទំព័រ​ថ្មី​នៃ​អស្ថិរភាពសកល

The post កូរ៉េខាងត្បូងប្រកាសថា ខ្លួនក៏អាចបញ្ជូនសព្វាវុធទៅជួយអ៊ុយក្រែន ដោយផ្ទាល់ដែរ appeared first on Kampuchea Thmey Daily.