កីឡាករ នុប តុលា បាត់បង់ជីវិតជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់បាល់ទាត់កម្ពុជា
នេះជាការបាត់បង់ធនធានកីឡាករ និងជាដំណឹងដ៏សោកសៅ ក្រៀមក្រំបំផុតសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា The post កីឡាករ នុប តុលា បាត់បង់ជីវិតជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់បាល់ទាត់កម្ពុជា appeared first on Kampuchea Thmey Daily.
កីឡាករបាល់ទាត់កម្ពុជា នុប តុលា បានបាត់បង់ជីវិតក្នុងវ័យ២៩ឆ្នាំ។ បើតាមដំណឹងពីលោក ស៊ុំ វណ្ណា គ្រូបង្វឹករបស់សមាគមបាល់ទាត់ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។
នេះជាការបាត់បង់ធនធានកីឡាករ និងជាដំណឹងដ៏សោកសៅ ក្រៀមក្រំបំផុតសម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា និងក្នុងតំបន់។
នុប តុលា ជាអតីតយុវជនរបស់ក្លិបព្រះខ័នរាជស្វាយរៀង ដែលបានក្លាយជាកីឡាករបាល់ទាត់ដ៏ឆ្នើមម្នាក់បានលេងឲ្យក្លិបជាច្រើននៅមានដូច ព្រះខ័នរាជស្វាយរៀង ណាហ្គាវើលដ៍ គីរីវង់សុខសែនជ័យ និងសមាគមបាល់ទាត់ក្រសួងមហាផ្ទៃ។
នុប តុលា បានជាប់ជម្រើសជាតិកម្ពុជាតាំងយុវជន រហូតដល់ក្រុមធំពីឆ្នាំ២០១១ ដល់២០១៧ ដែលបានលេងទាំងពានរង្វាន់កម្រិតអាស៊ាន អាស៊ី និងពិភពលោក។
តាមដំណឹង នុប តុលា ទំនងជាមានវិបត្តិធ្ងន់ធ្ងរដែលបានបង្ហោះសារចុងក្រោយលាក្រុមគ្រួសារ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ ក្រុមគ្រួសារបានស្វែងរកឃើញម៉ូតូ និងសម្ភារប្រើប្រាស់ទុកចោលនៅជិតស្ពានព្រែកសំរោង (ស្ពានតាខ្មៅ)។ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សពត្រូវបានរកឃើញនៅកោះអន្លង់ចិន៕
អត្ថបទ៖ វីរបុត្រ
The post កីឡាករ នុប តុលា បាត់បង់ជីវិតជាដំណឹងដ៏ក្រៀមក្រំបំផុតសម្រាប់បាល់ទាត់កម្ពុជា appeared first on Kampuchea Thmey Daily.