កិច្ចប្រតិបត្តិការក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព ជាកត្តាចាំបាច់មិនអាចខ្វះបាន។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពី លទ្ធផល នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ដែលសម្តេចធិបតី បានអញ្ជើញចូលរួម នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃ៦-៧ វិច្ឆិកា ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលេចថា «កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តា ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់»។ សម្តេចធិបតី នា

កិច្ចប្រតិបត្តិការក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម

ភ្នំពេញ៖ កិច្ចប្រជុំកំពូល កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ នៅប្រទេសចិន សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព ជាកត្តាចាំបាច់មិនអាចខ្វះបាន។

នេះយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ស្ដីពី លទ្ធផល នៃកិច្ចប្រជុំកំពូលមហាអនុតំបន់មេគង្គ (GMS) លើកទី៨ កិច្ចប្រជុំកំពូលយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១១ដែលសម្តេចធិបតី បានអញ្ជើញចូលរួម នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន ចាប់ពីថ្ងៃ៦-៧ វិច្ឆិកា ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានរំលេចថា «កិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាក្នុងក្របខ័ណ្ឌ CLMV បានក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលសន្តិភាព និងស្ថិរភាព គឺជាកត្តា ចាំបាច់មិនអាចខ្វះបាន ក្នុងការធានាបាននូវសុវត្ថិភាព សុខុមាលភាព និងវិបុលភាពសម្រាប់ប្រជាជន ព្រមទាំងការពារផលប្រយោជន៍ក្នុងតំបន់»។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យជំរុញវិស័យ កសិកម្មជាអាទិភាពគន្លឹះ ដើម្បីទ្រទ្រង់ និងលើកកម្ពស់ផលិតភាព និងទិន្នផល សម្រាប់សន្តិសុខ ស្បៀង និងបានគូសបញ្ជាក់ពីតម្រូវការក្នុងការខិតខំប្រឹងប្រែងនៅក្នុងសេដ្ឋកិច្ចឌីជីថលដើម្បីជួយ ដល់សហគ្រាសធុនតូចនិងមធ្យម និងសារសំខាន់ក្នុងការទាញយកអត្ថប្រយោជន៍ពីផែនការការងារ ទី៤នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធផ្សេងទៀត សំដៅ ដោះស្រាយឧបសគ្គផ្នែកហិរញ្ញវត្ថុក្នុងការអនុវត្តក្របខ័ណ្ឌអភិវឌ្ឍន៍ CLMV និងវិស័យអាទិភាពនានា។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ CLMV បានបញ្ចប់កិច្ចប្រជុំកំពូលដោយអនុម័តលើសេចក្តីថ្លែងការណ៍រួមស្តីពី កិច្ចប្រជុំកំពូលកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១១៕