កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង៦០០ មេហ្គាវ៉ាត់

លោក​ កែវ រតនៈ រដ្ឋមន្ត្រីថាមពល​បានប្រាប់សារព័ត៌មាន Reuters ថា កម្ពុជាគ្រោងនឹងបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការនាំចូលថាមពលស្អាតពីប្រទេសជិតខាងឡាវ វៀតណាម និងថៃ The post កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង៦០០ មេហ្គាវ៉ាត់ appeared first on Kampuchea Thmey Daily.

កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង៦០០ មេហ្គាវ៉ាត់

​លោក​ កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ​ និងថាមពល​បានប្រាប់សារព័ត៌មាន Reuters ថា កម្ពុជាគ្រោងនឹងបង្កើនសមត្ថភាព​នាំចូលថាមពលស្អាតពីប្រទេសជិតខាងឡាវ វៀតណាម និងថៃឱ្យ​​បានជាង ៦០០ មេហ្គាវ៉ាត់ ​កើនឡើងជាង ៥០% ទៅនឹងកិច្ចព្រមព្រៀងដែលបានធ្វើកាលពីពេលថ្មីៗនេះ។

លោក​បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយនៅឯ«សប្តាហ៍ថាមពលអន្តរជាតិសិង្ហបុរី»ថា ការផ្លាស់ប្តូរនេះបានបង្ហាញពីសក្ដានុពលសម្រាប់ការជំរុញការតភ្ជាប់វិស័យថាមពលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ការណ៍នេះ វាបានផ្តល់នូវជម្រើសបន្ថែមទៀតដើម្បីធ្វើពិពិធកម្មការផ្គត់ផ្គង់ថាមពល ស្របពេលដែលមានការកើនឡើងនៃបំរែបំរួលនៃទិន្នផលថាពលវារីអគ្គិសនីដោយសារតែការរំខានទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។

លោកបានបញ្ជាក់បន្ថែមទៀតថា ការនាំចូលនឹងបំពេញបន្ថែមការផ្គត់ផ្គង់ថាមពលនៅក្នុង ​តំបន់ដែលមានអត្ថប្រយោជន៍ផ្នែកបរិស្ថាន ឬហិរញ្ញវត្ថុ​ ប៉ុន្តែលោកថា ថាមពលភាគច្រើនរបស់កម្ពុជានឹងនៅតែផលិតក្នុងស្រុក។ លោកបាននិយាយថា ប្រទេសអាស៊ីអាគ្នេយ៍នាពេលថ្មីៗនេះបានអនុម័តគម្រោងថាមពលក្នុងស្រុកចំនួន ២៣ ដែលមានតម្លៃ ៥,៧ ពាន់លានដុល្លារ។

លោករដ្ឋមន្រ្តីរូបនេះថ្លែងបន្តទៀតថា កម្ពុជានឹងនាំចូលថាមពលពន្លឺព្រះអាទិត្យ និងថាមពលវារីអគ្គិសនី ៣០០ មេហ្គាវ៉ាត់ ពីប្រទេសឡាវ ចាប់ពីឆ្នាំ ២០២៦ តទៅ ហើយកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការអនុម័តកិច្ចព្រមព្រៀងនាំចូលជិតពីរដងជាមួយប្រទេសវៀតណាម និងអាចនាំចូលថាមពល ១០០ មេហ្កាវ៉ាត់ទៀតពីប្រទេសថៃ។

​ជាមួយគ្នានេះដែររ៉យទ័រក៏បានដកស្រង់សម្តីលោក កែវ រតនៈដដែល ថា កិច្ចព្រមព្រៀងថាមពល ៣០០ មេហ្គាវ៉ាត់ និងថាមពលព្រះអាទិត្យជាមួយប្រទេសឡាវត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ហើយនឹងនាំចូលមកកម្ពុជានៅឆ្នាំ ២០២៦ ។

​បច្ចុប្បន្នកម្ពុជាបានចុះកិច្ចព្រមព្រៀងនាំចូលថាមពល ១ ០៣០ MW ពីប្រទេសថៃ វៀតណាម និងឡាវ ដែលស្មើនឹងជិតមួយភាគបួននៃសមត្ថភាពថាមពលសរុបរបស់ខ្លួន។ នេះបើយោងតាមរដ្ឋបាលពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ។

​លោក កែវ រតនៈបានមានប្រសាសន៍ថា ការនាំចូលពីប្រទេសវៀតណាមនឹងចាប់ផ្តើមឆាប់ៗនេះ ដោយសារតែអាជ្ញាធរអគ្គិសនីជាតិរបស់កម្ពុជា និងវៀតណាមបានបញ្ចប់ការពិភាក្សាលើកិច្ចព្រមព្រៀងរួចហើយ ហើយកំពុងរង់ចាំការអនុម័តចុងក្រោយពីរដ្ឋាភិបាល។

​លោករដ្ឋ​មន្រ្តីបាននិយាយថា ស​ម្រាប់នាំចូលថាមពលទាំងអស់តាមកិច្ចសន្យា​អាចនឹងមិនត្រូវបានអនុវត្ត​ន៍នោះឡើយ ប្រសិនបើការផ្គត់ផ្គង់ក្នុងស្រុកគ្រប់គ្រាន់​។  លោកថា ការនាំចូលនឹងមិនលើសពី ២៥% នៃផលិតកម្មសរុប​។ លោក​បន្ត​ថា​៖ «​ឧទាហរណ៍​ឥឡូវ​យើង​មាន​ភ្លៀង​ធ្លាក់​ល្អ ហើយ​ការ​នាំ​ចូល​គឺ​ស្ទើរតែ​សូន្យ​ទៅ​ហើយ»​។

​លោករំពឹងថាបណ្តាញថាមពលក្នុងតំបន់នឹងក្លាយទៅជាការពិតនៅឆ្នាំ ២០៣៥ខាងមុខនេះ ដោយសារតែគោលនយោបាយថាមពលរបស់កម្ពុជាគឺជាឧទាហរណ៍មួយអំពីរបៀបដែលបណ្តាញតភ្ជាប់គ្នាអាចផ្តល់អត្ថប្រយោជន៍ក្នុងតំបន់៕

The post កម្ពុជានឹងបង្កើនការនាំចូលថាមពលស្អាតពីប្រទេសជិតខាងជាង៦០០ មេហ្គាវ៉ាត់ appeared first on Kampuchea Thmey Daily.